ប៉ះ Ramos ច្រើន​សារ​ដែរ តែ Messi ចុច​ឈ្មោះ​គូ​ប្រជែង​រូប​នេះ ជា​កីឡាករ​ពិបាក​ទប់ទល់​បំផុត

ដ្បិត​បើ​នៅ La Liga តារា​ឆ្នើម Lionel Messi បាន​ជួប​ខ្សែ​ការពារ​កំពូល​ដូច​ជា Sergio Ramos ច្រើន​លើក​មក​ហើយ​ក៏​ដោយ តែ​តាម​ការ​យល់​ឃើញ​របស់​លោក​អំពី​គូ​ប្រជែង​ដ៏​តានតឹង​បំផុត​លើ​ទីលាន មិនមែន​ជា​កីឡាករ​ក្លឹប Real Madrid នោះ​ទេ។

Ice_screenshot_20210805 224918

ផ្ទុយ​ទៅ​វិញ​ជា​អតីត​កូន​ក្រុម​របស់​ក្លឹប Girona ដែល​បច្ចុប្បន្ន​លេង​ឲ្យ​ក្លឹប Stuttgart នោះ​គឺ​ខ្សែ​ការពារ​ស្លាប​ស្តាំ Pablo Maffeo។ កីឡាករ​វ័យ ២៤ ឆ្នាំ ជា​អតីត​យុវជន​របស់ City ហើយ​ធ្លាប់​ខ្ចី​ជើង​មក​លេង​ឲ្យ Girona បាន​ប៉ុន្មាន​ឆ្នាំ​ដែរ។

ធ្លាប់​ប្រាប់​សារព័ត៌មាន DAZN តារា​ឆ្នើម​ពាក់​អាវ​លេខ ១០ និយាយ៖ "ពួក​គេ​ពុំ​បាន​រំខាន​ខ្ញុំ​ពេក​នោះ​ទេ តែ​គ្រាន់​ថា​វា​ចម្លែក​ចិត្ត​ហើយ​ដែល​មាន​មនុស្ស​នៅ​ជុំវិញ​យើង​រហូត​លើ​ទីលាន ជា​ការ​ពិត វា​មិន​សូវ​កើត​ឡើង​រឿង​បែប​ហ្នឹង​ច្រើន​ឡើយ តែ Pablo Maffeo នៃ​ក្លឹប Girona [គឺ​ជា​គូ​ប្រជែង​ដែល​តាម​បិទ​ខ្ញុំ​ដ៏​ស្អិត​បំផុត]"។

Ice_screenshot_20210805 224923

1506348211_163687_1506348408_noticia_normal

បុរស​វ័យ ៣៤ ឆ្នាំ​បន្ត៖ "ខ្ញុំ​មិនមែន​ជា​មនុស្ស​ដែល​ចេះ​ត្អូញត្អែរ​អី​នោះ​ទេ តែ​ពេល​ខ្លះ​លើ​ទីលាន ពេល​ទទួល​ការ​រំខាន​ពី​គូ​ប្រជែង​ពេក ខ្ញុំ​រាង​ខឹង​បន្តិច​ដែរ តែ​វា​ត្រឹម​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកួត​ប៉ុណ្ណោះ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក