O’Hara ថា​ការ​ផ្ទេរ​របស់ Grealish ទៅ City នឹង​ជោគជ័យ​ដូច​គន្លង​ចាស់​កូន​ក្រុម Real ២ រូប​នេះ

Jack Grealish ​មាន​ដំណឹង​ថា​កៀក​នឹង​សម្រេច​ការ​ផ្ទេរ​មក​កាន់​ក្លឹប Manchester City ហើយ ជាមួយ​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា ១០០ លាន​ផោន។ ការ​ផ្ទេរ​មក​សារ​នេះ ក៏​មាន​មតិ​ខ្លះ​និយាយ​ថា កីឡាករ​អង់គ្លេស​អាច​នឹង​ទៅ​បំផ្លាញ​អាជីព​របស់​ខ្លួន​នៅ​មេឃ​ខៀវ ហើយ​ខ្លះ​ក៏​យល់​ឃើញ​ល្អ ថា​ជា​ឱកាស​បង្ហាញ​សមត្ថភាព​ពិត​នៅ​ក្លឹប​យក្ស។

Ice_screenshot_20210805 224613

NINTCHDBPICT000658638549

យ៉ាង​ណា​តាម​ការ​យល់​ឃើញ​របស់​អតីត​ជើង​ចាស់​លោក Jamie O'Hara បាន​គិត​វិជ្ជមាន ដោយ​ជឿ​ថា ការ​មក​ដល់​របស់ Grealish សារ​នេះ ជា​អ្វី​ដែល​គេ​គួរ​តែ​ធ្វើ​ពិត​ប្រាកដ ហើយ​នឹង​អាច​ជោគជ័យ​ដូច​ការ​ផ្ទេរ​របស់ Luka Modric និង Gareth Bale ចេញ​ពី Tottenham Hotspur មក Real Madrid អ៊ីចឹង​ដែរ។

ប្រាប់ talkSPORT លោក O'Hara ថា៖ "វា​ជា​ការ​ផ្ទេរ​ដ៏​ល្អ​សម្រាប់ Grealish ដោយ​នេះ​ជា​ការ​ចាយ​លុយ​ក្រាស់ក្រែល​ណាស់​សម្រាប់​តែ​គេ​ម្នាក់ ហើយ Man City ក៏​នឹង​រីករាយ​មើល​ការ​លេង​របស់​គេ​ជាមួយ Kevin de Bruyne ដែល​អាច​ថា​ជា​កីឡាករ​ពោរពេញ​ដោយ​ការ​បង្កើត​ឱកាស​នៅ Premier League ក៏​ដូច​ជា​នឹង​ក្លាយ​ជា​រដូវ​កាល​ដ៏​គួរ​ឲ្យ​ជក់ចិត្ត"។

Ice_screenshot_20210805 224622

លោក​បន្ត៖ "យើង​នឹង​បាន​ឃើញ​នៅ​ការ​បង្ហាញ​ដ៏​ល្អ​ចេញ​ពី Jack Grealish ហើយ​វា​កាន់​តែ​ពិសេស​បើ​គេ​អាច​ឈាន​ទៅ​ដល់​កម្រិត​ខ្ពស់​មួយ​ទៀត ដោយ​ខ្ញុំ​តែងតែ​មើល Luka Modric និង Gareth Bale ដែល​គេ​អស្ចារ្យ​ហើយ​កាល​នៅ Spurs លុះ​ផ្ទេរ​មក​លេង​ឲ្យ Real Madrid គេ​បាន​អភិវឌ្ឍ​មក​កម្រិត​ថ្មី ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា Jack Grealish អាច​ធ្វើ​បាន​របៀប​ហ្នឹង​ដែរ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក