សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានបញ្ជាក់ថាការចាប់ឆ្នោតជ្រើសរើសពូលផ្លូវការសម្រាប់ពានរង្វាន់ AFF Suzuki Cup 2020 នឹងត្រូវពន្យារពេលសិន។ កាលបរិច្ឆេទថ្មីសម្រាប់ការចាប់ឆ្នោតនេះនឹងត្រូវប្រកាសតាមពេលកំណត់។
មែនទែនទៅ! ការចាប់ឆ្នោតជ្រើសរើសពូលជាផ្លូវការត្រូវបានគ្រោងទុកថានឹងប្រព្រឹត្តទៅនៅសិង្ហបុរី ប៉ុន្តែពេលនេះសិង្ហបុរីបានដាក់វិធានការតឹងរ៉ឹងក្រោមដំណាក់កាលទី ២ (ការព្រមានកម្រិតខ្ពស់) ។ ខណៈដែលព្រឹត្តិការណ៍សំខាន់ៗមួយចំនួនរបស់ខ្លួនត្រូវបានពន្យារពេលដោយសារការរឹតត្បិតកាន់តឹងតែង AFF ក្នុងនាមជាអ្នករៀបចំព្រឹត្តិការណ៍ដែលមានការទទួលខុសត្រូវខ្ពស់ ក៏៏បានសំរេចកំណត់ពេលចាប់ឆ្នោតពានរង្វាន់ AFF Suzuki Cup ឡើងវិញផងដែរ។
ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីលោកឧត្តមសេនីយ៍ឯកខៀវ សាម៉េតបានមានប្រសាសន៍ថា៖“ សិង្ហបុរីបានបំពេញការងារយ៉ាងល្អក្នុងការគ្រប់គ្រងជំងឺរាតត្បាតដែលកំពុងកើតមាន"។
"យើងយល់ថាការដាក់កំហិតនេះ គឺដើម្បីការពារសហគមន៍សិង្ហបុរី ឱ្យមានសុវត្ថិភាពហើយនេះមានសារៈសំខាន់បំផុត។ ស្របតាមចំណុចនេះយើងបានធ្វើការសម្រេចចិត្តពន្យារពេលការចាប់ឆ្នោតជាផ្លូវការ"។
"យើងមានទំនុកចិត្តថា វិធានការដែលបានដាក់ដោយសិង្ហបុរី នឹងអនុញ្ញាតឱ្យយើងរៀបចំការចាប់ឆ្នោតជាមួយភាគីពាក់ព័ន្ធជាច្រើនទៀតដែលជាប់ទាក់ទងនៅពេលក្រោយ។ ឆ្ពោះទៅមុខទៀត! យើងនឹងបន្តតាមដានការវិវត្តនៃជំងឺរាតត្បាត និងចាត់វិធានការចាំបាច់ដើម្បីផលប្រយោជន៍របស់អ្នកពាក់ព័ន្ធទាំងអស់"។
លោក Malcolm Thorpe នាយកគ្រប់គ្រងក្រុមហ៊ុន SPORTFIVE នៅអាស៊ីអាគ្នេយ៍បានប្រសាសន៍ថា៖“ យើងយល់និងគាំទ្រការសម្រេចចិត្តរបស់ AFF ក្នុងការពន្យាពេលការចាប់ឆ្នោតជ្រើសរើសពូលនេះ។ សម្រាប់ AFF និងសម្រាប់យើង សុខភាពនិងសុវត្ថិភាពរបស់អ្នករាល់គ្នាដែលជាប់ទាក់ទងនឹងព្រឹត្តិការណ៍នេះតែងតែជាអាទិភាពកំពូល” ។
ការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 នឹងរៀបចំឡើងនៅចន្លោះថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០២១ ដល់ថ្ងៃទី ១ ខែមករាឆ្នាំ ២០២២ ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក