Christian Eriksen ប្រាប់​មិត្ត​រួម​ក្រុម​ច្បាស់ៗ ពី​ពេលវេលា​ដែល​នឹង​ចូល​ទីលាន​ដូច​ដើម​វិញ

កីឡាករ​ដាណឺម៉ាក Christian Eriksen ដែល​បាន​ជួប​បញ្ហា​គាំង​បេះដូង កំឡុង​ការ​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​នៅ Euro 2020 កាល​ពី​ថ្ងៃ​ទី ១២ ​ខែ​មិថុនា គិត​មក​ទល់​ពេល​នេះ​ស្ថានភាព​របស់​លោក​ហាក់​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ។

0_Christian Eriksen Attends FC Internazionale Training Session

Christian Eriksen 1 1024x683

ខ្សែ​បម្រើ​របស់​ក្លឹប Inter Milan ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​តក់ស្លុត​បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​អាយុ​ជីវិត និង​ខកខាន​ការ​ឈរ​ជើង​លើ​ទីលាន​ជា​រៀង​រហូត​នោះ ទី​បំផុត​បាន​មក​រំលេច​វត្តមាន​សារ​ជា​ថ្មី​នៅ​ក្លឹប ដើម្បី​បន្ត​តាមដាន​សុខភាព តែ​តាម​ការ​បញ្ជាក់​ពី​សាមី​ខ្លួន​ប្រាប់​ទៅ​កាន់​មិត្ត​រួម​ក្រុម គឺ​គេ​ត្រូវ​ការ​ពេលវេលា​យ៉ាង​យូរ ៥ ខែ​ប៉ុណ្ណោះ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Football Italia បាន​ឲ្យ​ដឹង​ថា Eriksen បាន​មក​និយាយ​ប្រាប់​មិត្ត​រួម​ក្រុម ថា​គេ​ពិត​ជា​សំណាង​ដែល​ឆ្លង​ផុត​ហេតុការណ៍​ដ៏​អាក្រក់​នោះ ហើយ​គេ​ជឿ​ថា គេ​នឹង​អាច​វិល​ត្រលប់​មក​ចូលរួម​លើ​ទីលាន​ជា​ធម្មតា​វិញ នៅ​កំឡុង​ពេល ៤ ទៅ ៥ ខែ​បន្ទាប់ ពោលអាចជានៅខែធ្នូ ឬដើមឆ្នាំ ២០២២។

https://twitter.com/i/status/1422934344176488450

គួរ​បញ្ជាក់​ថា ការ​ត្រលប់​មក​វិញ​សារ​នេះ ខាង​ក្របខ័ណ្ឌ Serie A ក៏​ទាមទារ​ឲ្យ​ កីឡាករ​ត្រូវ​ដោះ​ថ្ម​បេះដូង​ជា​ចាំ​បាច់ ពោល​មិន​អនុញ្ញាត​ឲ្យ​បំពាក់​ឧបករណ៍ ICD ជំនួយ​ដល់​បេះដូង​នោះ​ទេ ព្រោះ​វា​ជា​ច្បាប់​របស់​រដ្ឋាភិបាល​ ហើយ​ប្រសិន​គេ​ចង់​បន្ត​លេង​ទាំង​បែប​ហ្នឹង ​លុះត្រា​តែ​ផ្ទេរ​ចេញ​ទៅ​លេង​ឲ្យ​លីគ​ដទៃ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក