ច្បាស់​ហើយ! កម្ពុជានឹងជួបកោះហ្គាម ក្នុងវគ្គ Play-Off ទាំង២ជើង នៅ​ប្រ​ទេស​បារ៉ែន

​តាម​ការ​ជូន​ដំ​ណឹង​របស់​ស​ហ​ព័ន្ធ​កី​ឡា​បាល់​ទាត់​កម្ពុជា (FFC) នៅ​ព្រឹក​ទី​០៥ ខែ​សី​ហា ឆ្នាំ​២០២១ ក្រុមជម្រើសជាតិកម្ពុជា នឹង​ត្រូវ​ប្រ​កួត​ជា​មួយ​កោះហ្គាម ក្នុង​វគ្គ Play-Off ជើង​ឯក​ទ្វីប​អាស៊ី ឆ្នាំ​២០២៣ នៅ​ប្រ​ទេស​ចិន (AFC Asian Cup China 2023) នៅ​ទឹក​ដី​កណ្ដាល នា​ប្រ​ទេស​បារ៉ែន ទាំង២​ជើង ។

226304725_3048714688699352_783279239950158618_n

ព័ត៌មាន​នេះ​កើត​ឡើង​ទៅ​បាន​បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​របស់​ភាគី​កម្ពុជា និង​​កោះ​ហ្មគា ដោយ​សារ​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩។ យោងតាមការជូនដំណឹងខាងលើ បានបញ្ជាក់ថា

៖«ដោយ​សារ​ស្ថាន​ភាព​ជំងឺ​កូវីដ-១៩ នៅកម្ពុជា និងកោះហ្គាម មាន​ការ​រីក​រាល​ដាល​ខ្លាំង​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ចេញ​ចូល​មាន​ការ​លំ​បាក ដូច្នេះ​គណៈ​កម្ម​ការ​ប្រ​កួត​ស​ហ​ព័ន្ធ​កី​ឡា​បាល់​ទាត់​អាស៊ី (AFC) បាន​សម្រេច​រៀប​ចំ​ការ​ប្រ​កួត រវាង​ក្រុម​ទាំង​ពីរ នៅ​ប្រ​ទេស​បារ៉ែន សម្រាប់​ការ​ប្រ​កួត​វគ្គ​ជម្រុះ AFC Asian Cup 2023 Play-Off រវាងក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុម​កោះហ្គាំ ដើម្បី​ឡើង​ទៅ​កាន់​វគ្គជម្រុះជុំទី៣»។

W0veh9hekq26rtiscrtu

សម្រាប់ការប្រកួតវគ្គ Play-Off រវាងក្រុមទាំងពីរខាងលើ នឹង​ធ្វើ​ឡើង​នៅ​កី​ឡ​ដ្ឋាន Khalifa Sport City នាប្រទេសបារ៉ែនទាំង២ជើង ក្នុង​នោះ​ជើង​ទី១ ដំបូងឡើយត្រូវប្រកួតនាថ្ងៃទី០៧ ខែកញ្ញា ត្រូវ​បាន​ពន្យារ​ពេល​ទៅ​កួត​ថ្ងៃទី០៩ ខែតុលា ខណៈជើងទី២ រក្សាការប្រកួតនៅថ្ងៃទី១២ ខែ​តុលា ឆ្នាំ​២០២១ ដដែល។ ចំពោះក្រុមទទួលបានជ័យជម្នះ នឹង​ឡើង​ទៅ​វគ្គ​ចែក​ពូល នៃវគ្គជម្រុះជុំទី៣បន្ដ ដែលនឹងប្រកួតនាឆ្នាំ២០២២ ដើម្បី​ប្រ​ជែងកៅអីជុំផ្ដាច់ព្រ័ត្រនៅប្រទេសចិន នាឆ្នាំ២០២៣៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: