គិតគូរ​ហើយ​ស្រេច! Pep នឹង​មិន​ដាក់​ Grealish ​លេង​ប្រយុទ្ធ​ស្លាប​ទេ តែ​ឲ្យ​មក​លេង​តំណែង​នេះ​វិញ

លោក Pep Guardiola ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​រៀបចំ​ហើយ​ស្រេច​អំពី​ប្រព័ន្ធ​លេង​ថ្មី​ក្រោយ​ពេល​ដែល Jack Grealish មក​ដល់។ តាម​ចចាមអារ៉ាម​ការ​ផ្ទេរ នឹង​សម្រេច​បាន​នៅ​ថ្ងៃ​នេះ ជាមួយ​តម្លៃ​កំណត់ត្រា​ដល់​ទៅ ១០០ លាន​ផោន។

Grealish ដែល​កាល​នៅ​ក្លឹប​ចាស់ គេ​លេង​តំណែង​ប្រយុទ្ធ​ស្លាប ដូច​គ្នា​ទៅ​នឹង​តំណែង​លេង​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស ឃើញ​ថា​ធ្វើ​បាន​ល្អ ព្រោះ​ពូកែ​ខាង​ក្រឡុក​និង​បង្កើត​ឱកាស​បោះ​ចូល​ទៅ​ក្នុង​ប្រអប់។

1319656017.0

Ice_screenshot_20210805 101833

យ៉ាង​ណា​ជាមួយ City ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ គឺ​លោក​នឹង​កំណត់​ឲ្យ​បុរស​វ័យ ២៥ ឆ្នាំ​​ លេង​តំណែង​បម្រើ​ជា​លេខ ៨ ជំនួស​ពី​ប្រយុទ្ធ​ស្លាប​ឆ្វេង​កាល​នៅ Aston Villa។ នេះ​បើ​តាម​សារព័ត៌មាន The Athletic បាន​ចុះ​ផ្សាយ។

Ice_screenshot_20210805 101837

ស៊ី​ជម្រៅ​ទៅ​គឺ Grealish នឹង​លេង​បម្រើ​ចំ​តួ មិន​មែន​បម្រើ​ប្រយុទ្ធ​ស្មើ​នឹង​ Role របស់ Kevin de Bruyne នោះ​ទេ។ មូលហេតុ​គឺ​លោក​ចង់​ឲ្យ​កីឡាករ​អង់គ្លេស ជួយ​បង្កើត​សាច់​បាល់​ឡើង​ពី​ក្រោម​មក​ឲ្យ​បាន​ច្រើន ហើយ​ជឿ​លើ​គុណភាព​បុរស​វ័យ ២៥ ឆ្នាំ ប្រាកដ​ជា​អាច​ត្រួសត្រាយ​បង្កើត​ឱកាស​មក​មិត្ត​រួម​ក្រុម​នៅ​តំបន់​ប្រយុទ្ធ​ច្រើន។ ដូច្នេះ​បើ​និយាយ​ឲ្យ​ងាយ​យល់​ទៅ គឺ​តំណែង​របស់ Grealish ប្រហែល​នឹង​តំណែង Paul Pogba នៅ Man Utd អ៊ីចឹង​ដែរ បែប​ហ្នឹង​ការ​រក​គ្រាប់​បាល់​ប្រហែល​ជា​នឹង​ត្រូវ​កាត់​បន្ថយ តែ​សំខាន់​គឺ​ជួយ​ឲ្យ​ក្រុម​ល្អ​ប្រសើរ​ឡើង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក