Diaz ហៅ Isco ឲ្យ​ទៅ​លេង​នៅ AC Milan ដល់​ឥឡូវ Real ​ដាក់​តម្លៃ​ខ្លួន​មក​ហើយ

មួយ​រយៈ​ចុង​ក្រោយ​ យើង​ឃើញ​ថា​កីឡាករ​ល្អៗ​នៅ​ក្លឹប Real Madrid ជា​ច្រើន បាន​ជ្រើសរើស​ផ្លូវ​បែក ដើម្បី​ឆ្ពោះ​ទៅ​ការ​ចាប់​ឱកាស​នៅ​ក្លឹប​ថ្មី ដែល​អាច​មាន​ពេលវេលា​លេង​ទៀងទាត់​ជាង​មុន និង​ខ្លះ​ស្រវា​ឃើញ​លុយ​ធំ ស្រប​ពេល​ដែល​ក្លឹប​អធិរាជ​ស​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ។

89389d0962674d309b88246cbfc21399500x500@2x

ទៅ​មើល​យុវជន Brahim Diaz ដែល​ត្រូវ​បាន​ក្លឹប AC Milan ខ្ចី​ជើង​ដល់​ចុង​រដូវ​កាល ឆ្នាំ ២០២៣ ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បញ្ចុះបញ្ចូល​ចង់​ឲ្យ Isco មក​ចូលរួម​ជាមួយ​ខ្លួន នៅ​ក្លឹប​ក្នុង​ប្រទេស​អ៊ីតាលី។ ដល់​លឺ​ដំណឹង​នេះ ខាង​ក្លឹប​យក្ស​អេស្ប៉ាញ​ក៏​មិន​បង្អង់​យូរ​នោះ​ដែរ ហើយ​បាន​ទម្លាក់​តម្លៃ​ខ្លួន​មក​ហើយ។

Isco ដែល​ត្រូវ​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ក៏​មិន​បាន​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កន្លង​ទៅ​ទៀត ដូច្នេះ​មាន​ភាគរយ​តិច​ណាស់​ដែល​គេ​អាច​ជាប់​ក្នុង​ការ​ជ្រើសរើស​របស់​លោក Carlo Ancelotti សម្រាប់​រដូវ​កាល​ថ្មី។ ប្រភព​ពី Calciomeracto ចុះ​ផ្សាយ​ថា Madrid នឹង​ព្រម​លក់​កីឡាករ​វ័យ ២៩ ឆ្នាំ ប្រសិន​អាច​ទទួល​បាន​តម្លៃ ២៩ លាន​ផោន ទន្ទឹម​នេះ​ក្លឹប​ដែល​ចង់​បាន​ក៏​ត្រូវ​ចរចា​ថ្លៃ​ពលកម្ម​សម្រាប់​គេ​ខ្ទង់ ៥,៩ លាន​ផោន​ឡើង​ផង​ដែរ [ជា​ទំហំ​ថ្លៃ​ពលកម្ម​គេ​រក​បាន​នៅ​ក្លឹប​បច្ចុប្បន្ន]។

Ice_screenshot_20210805 102026

Ice_screenshot_20210805 102020

គួរ​បញ្ជាក់​ថា អតីត​កីឡាករ​ក្លឹប Malagaបាន​ចាយ​ពេល​នៅ​ក្លឹប Real Madrid ជាង ៨ ឆ្នាំ​មក​ហើយ ដោយ​រក​បាន ៥១ គ្រាប់​និង AssistS ៥៦ លើក​នៅ​ការ​បង្ហាញ​ខ្លួន ៣៣៦ ប្រកួត​សរុប៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក