ក្លឹបហង្សក្រហម Liverpool ដែលមិនសូវសកម្មខ្លាំងនៅទីផ្សារដោះដូររដូវក្តៅ មុននេះបន្តិចទើបតែប្រកាសដំណឹងផ្លូវការមួយ ពាក់ព័ន្ធនឹងការបន្តកុងត្រាថ្មីដល់តារាឆ្នើមប្រចាំក្លឹប នោះគឺ Alisson Becker។
ជាមួយសុពលភាពកុងត្រាថ្មី Alisson បន្តដល់ឆ្នាំ ២០២៧ ឯណោះ ពោលគឺជាការឈរជើងរយៈពេលយូរ ដែលល្មមឲ្យលោកមានអាយុ ៣៦ ឆ្នាំ បើបន្តដល់អស់សុពលភាព។ ប្រាប់គេហទំព័រផ្លូវការ Liverpoolfc.com អ្នកចាំទីខាងលើនិយាយ៖ "ខ្ញុំគិតថា មិនបាច់ចំណាយពេលគិតយូរនោះទេអំពីរឿងតកុងត្រាថ្មីនេះ ដោយវាជាទំនុកចិត្ត ជាការជឿជាក់ដែលខ្ញុំនិងក្លឹបមានទៅវិញទៅមក ហើយខ្ញុំនិងគ្រួសារគឺពិតជារីករាយខ្លាំងណាស់ ដោយកូនៗរបស់ខ្ញុំក៏គេសម្របបាននឹងការរស់នៅអង់គ្លេសផងដែរ"។
គួរបញ្ជាក់ថា Alisson ជាមួយ Liverpool គឺគ្មានដំណឹងថាដៃថ្មីណាមកជំនួសឬប្រជែងនោះទេ ព្រោះអីគុណភាពរបស់គេ នៅតែល្អដូចពីដំបូង។ ចាយពេល ១៣០ ប្រកួត គេរកបាន ១ គ្រាប់ ហើយរបូតគ្រាប់បាល់ ១០៤ គ្រាប់ និងសង្រ្គោះ Clean Sheet បាន ៥៩ លើក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក