បើ Inter លក់ Lukaku ឲ្យ Chelsea តើ​នឹង​ត្រូវ​ផ្ដល់​ប្រាក់​ភាគលាភ​ប៉ុន្មាន​ដល់ Man Utd?

នៅ​ក្នុង​កិច្ច​ព្រមព្រៀង​របស់​ក្លឹប Man Utd ដែល​សម្រេច​លក់ Romelu Lukaku ឲ្យ​មក Inter Milan កាល​ពី​រដូវ​ក្តៅ ឆ្នាំ ២០១៩ គឺ​មាន​តម្លៃ​ខ្លួន ៧៤ លាន​អឺរ៉ូ ជាមួយ​សុពលភាព​កុងត្រា​ដល់​ឆ្នាំ ២០២៤។ យ៉ាង​ណា​បើ​ស៊ីជម្រៅ​ទៅ ​ក្នុង​កិច្ច​ព្រមព្រៀង​នោះ ក៏​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ផ្សេង​ទៀត តួ​យ៉ាង​ដូច​ជា​ភាគលាភ​នៃ​ការ​លក់​ចេញ​ទៅ​កាន់​ក្លឹប​បន្ទាប់ ដែល​ត្រូវ​ផ្តល់​ឲ្យ​ក្លឹប​ចាស់​ប្រមាណ ៥ ភាគរយ។

Ole Gunnar Solskjaer

Maxresdefault

ផ្សារភ្ជាប់​ទៅ​នឹង​ចចាមអារ៉ាម​ដែល​កៀក​នឹង​សម្រេច​បាន ១០០ ភាគរយ ពាក់ព័ន្ធ​ការ​ផ្ទេរ​ Lukaku ទៅ​កាន់​ក្លឹប Chelsea ប្រសិន​ណា​ចរចា​សម្រេច​ត្រូវ​តម្លៃ ១០០ លាន​ផោន ដូច​សំណើ Chelsea បាន​ដាក់​មក នោះ​ក៏​មាន​ន័យ​ថា Inter Milan ​ត្រូវ​ផ្តល់ ៥ លាន​ផោន​ឲ្យ​ទៅ​ក្លឹប​ម្ចាស់ដី Old Trafford ផ្អែក​ទោ​តាម​កិច្ច​ព្រមព្រៀង​បាន​កំណត់។

យើង​មាន​តែ​រង់ចាំ​មើល ព្រោះ​តាម​ដឹង​ Inter ក៏​មិន​សូវ​ចង់​លក់​ដែរ តែ​សំខាន់​ស្ថានភាព​ចុង​ក្រោយ​នៅ​ក្លឹប​អ៊ីតាលី គឺ​ប្លែក​ពី​មុន ដោយសារ​គ្មាន​លោក Antonio Conte ដូច្នេះ​បើ​កីឡាករ​ផ្ទាល់​រើ​បម្រាស់​ចង់​ចេញ ក្លឹប​ក៏​នឹង​ពិបាក​ហាម​ដែរ។ ទៅ​ចូលរួម​នៅ Chelsea តារា​ឆ្នើម​សញ្ជាតិ​បែលហ្សិក​ទំនង​ជា​នឹង​ត្រូវ​ជំនួស​តំណែង Timo Werner ដែល​គេ​អសមត្ថភាព​នៅ​ការ​បញ្ចប់​ទី​កាល​ពី​រដូវ​កាល​មុន។

Ice_screenshot_20210805 001256

រំឭក​ថា​ចាយ​ពេល​ជិត ២ ឆ្នាំ​នៅ Inter Milan កីឡាករ​វ័យ ២៨ ឆ្នាំ បង្ហាញ​ខ្លួន ៩៥ ប្រកួត រក​បាន ៦៤ គ្រាប់​និង Assist ១៦ លើក។ គេ​បាន​ឈ្នះ​ពាន Serie A និង​ពាន​ឯកត្តជន​នាម​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​កាល​ពី​ពេល​កន្លង​ទៅ​ផង​ដែរ៕

ប្រភព៖ ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក