Takefusa Kubo កំពុងបង្ហាញទម្រង់លេងល្អនៅព្រឹត្តិការណ៍អូឡាំពិក២០២០ក្នុងប្រទេសជប៉ុន ខណៈដែលខ្លួនបាននាំក្រុមសាម៉ូរ៉ៃឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ថ្មីៗនេះក្លឹបនៅ La Liga ពីរគឺ Real Sociedad និង Real Mallorca មានពាក្យចចាមអារ៉ាមថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយ Kubo ក្នុងលក្ខខណ្ឌខ្ចីជើងពី Real Madrid ដើម្បីបើកយុទ្ធនាការដូវកាល ២០២១/២០២២ ។
ជប៉ុនបានចាញ់អេស្ប៉ាញនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយលទ្ធផល ១-០ ដោយសារគ្រាប់បាល់តែមួយគ្រាប់របស់ Marco Asensio ហើយខកខានឱកាសឈ្នះមេដាយមាសនៅផ្ទះរបស់ខ្លួន។ក្នុងពេលបង្ហាញខ្លួនក្នុងព្រឹត្តិកាណ៍អូឡាំពិក Kubo បានបង្ហាញខ្លួន ៥ ដងនិងស៊ុតបញ្ចូលទីបាន ៣ គ្រាប់ដើម្បីជួយជប៉ុនឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
Takefusa Kubo at the #Olympics:
5 games
3 goals
1.7 key passes per 90
2 big chances created
1.5 successful dribbles per 90
1.2 interceptions per 90
via @FTalentScout pic.twitter.com/74BeZkg46G
— Asian Football (@AsianFootballs) August 3, 2021
រដូវកាលមុន Takefusa Kubo បានលេងខ្ចីជើងជាមួយក្លឹបពីរគឺ Villarreal នៅដើមរដូវកាលហើយបន្ទាប់មកគាត់បានចូលរួមជាមួយ Getafe នៅក្នុងទីផ្សារដោះដូរកីឡាករលើកទី ២ នៃរដូវកាល ២០២០/២០២១ ។
Real Madrid ក៏បានទទួលបានសំណើពីក្លឹបក្រៅប្រទេសអេស្ប៉ាញដេលចង់បាន Kubo ប៉ុន្តែក្លឹបយក្ស La Liga ចាប់អារម្មណ៍ក្នុងការខ្ចីជើងកីឡាករវ័យ ២០ ឆ្នាំរូបនេះទៅឱ្យក្លឹបអេស្ប៉ាញក្នុងប្រទេសតែប៉ុណ្ណោះ។ នេះក៏ព្រោះតែ Real ចង់អោយ Kubo ទទួលបានបទពិសោធន៍ច្រើន ស្គាល់ច្បាស់ពីបាល់ទាត់អេស្ប៉ាញ និងមានភាពងាយស្រួលប្រសិនបើគាត់ក្លាយជាកីឡាករសំខាន់របស់ Los Blancos នាពេលអនាគត។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក