ប្រភពព័ត៌មាន The Telegraph បានឱ្យដឹងថា Declan Rice មានឆន្ទៈចង់លេងឱ្យបានល្អទោះបីគាត់ចង់ចាកចេញពី West Ham នៅរដូវក្តៅនេះក៏ដោយ។
ខ្សែបម្រើវ័យ ២២ ឆ្នាំរូបនេះត្រូវបានគេបានរាយការណ៍ថា បានត្រលប់មកហ្វឹកហាត់មុនបើករដូវកាលកាលពីដើមសប្តាហ៍នេះ ដោយមិនទាមទារឱ្យចាកចេញពីក្លឹបមុនរដូវកាល ២០២១/២២ ឡើយ។
ក្រុមបិសាចក្រហម Manchester United និង Chelsea ចាប់អារម្មណ៍លើកីឡាករអន្តរជាតិអង់គ្លេសរូបនេះ ប៉ុន្តែ Rice មិនចង់បង្ខំចិត្តចាកចេញនោះទេ បើទោះបីជាមានការបដិសេធចំពោះសំណើបន្តកុងត្រាចំនួន ២ ដងកាលពីខែមុនក៏ដោយ។
អ្នកចាត់ការក្រុមញញួរធំលោក David Moyes ចាត់ទុកកីឡាកររូបនេះថាជា“ ទ្រព្យសម្បត្តិដ៏សំខាន់នៅក្នុងក្រុមរបស់លោក” ហើយក្រុម West Ham មានអំណាចគ្រប់គ្រាន់ក្នុងការចរចាណាមួយ ដោយសារតែ Rice នៅសល់ពេល ៣ ឆ្នាំទៀតលើកិច្ចព្រមព្រៀងជាមួយ West Ham៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក