Supercomputer AI ដែលបង្កើតឡើងដោយ BettingExpert បានបង្ហាញពីការព្យាករណ៍របស់ខ្លួនសម្រាប់ចំណាត់ថ្នាក់ចុងក្រោយនៃរដូវកាល Premier League ឆ្នាំ ២០២១/២២។ តាមរយៈនេះ Man United ត្រូវបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ខណៈដែលរដូវកាលទទយលបានរងជើងឯក។
Supercomputer ក៏បានព្យាករណ៍ផងដែរថា Man City នឹងឈ្នះពានរង្វាន់ Premier League ដដែល ហើយបន្តបន្ទាប់មានដូចជា Chelsea (លេខ ២)និងLiverpool (លេខ ៣) ។ អ្នកនាំពាក្យរបស់ BettingExpert បាននិយាយថា៖“ Manchester City ពិបាកមើលរំលងខណៈដែលពួកគេធ្លាប់ឈ្នះពានរង្វាន់ Premier League ជាប់ៗគ្នា ដូច្នេះហើយវាមិនមានអ្វីភ្ញាក់ផ្អើលដែលកុំព្យូទ័រទំនើបរបស់យើងព្យាករណ៍ចេញមកបែបនេះទេ"។
“ ក្រុមតោខៀវ Chelsea បន្ទាប់ពីកែប្រែឱ្យប្រសើរឡើងខ្លាំងកាលពីរដូវកាលមុន និងជោគជ័យក្នុងក្របខ័ណ្ឌ Champions League ត្រូវបានព្យាករណ៍ថានឹងតាមពីក្រោយក្រុម Man City ខណៈដែលក្រុម Liverpool និង Manchester United ឈរនៅចំណាត់ថ្នាក់កំពូលទាំងបួន។
“ នៅបាតតារាងក្រុមទាំងបីដែលទើបនឹងឡើងថ្មីដូចជា Norwich, Watford និង Brentford ត្រូវបានគេរំពឹងថានឹងជួបការលំបាកយ៉ាងខ្លាំង ក្នុងការរយៈខ្លួនឱ្យនៅបន្តទៀត” ។
កាលពីរដូវកាលមុន Supercomputer ក៏បានព្យាករណ៍ថា United នឹងស្ទើរតែបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ តែយ៉ាងណា! ក្រុមរបស់លោក Ole Gunnar Solskjaer បានផ្ដល់ការរំពឹងទុកខ្ពស់ជាងការព្យាករណ៍របស់កំពូលកុំព្យូទ័រនេះហើយពួកគេបញ្ចប់ចំណាត់ថ្នាក់លេខ២។
ការទស្សន៍ទាយរបស់ Supercomputer របស់ BettingExpert សម្រាប់តារាងឆ្នាំ ២០២១/២២ PL៖
1. Manchester City
2. Chelsea
3. Liverpool
4. Manchester United
5. Tottenham Hotspur
6. Leicester City
7. Arsenal
8. Everton
9. Leeds United
10. West Ham
11. Aston Villa
12. Brighton
13. Wolves
14. Southampton
15. Newcastle United
16. Burnley
17. Crystal Palace
18. Brentford
19. Watford
20. Norwich City
Source: BettingExpert
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក