Sergio Aguero ត្រៀមនឹងបង្ហាញខ្លួននៅប្រកួតផ្លូវការឲ្យ Barcelona នាសប្ដាហ៍ក្រោយ ហើយពេលនេះបុរសសញ្ជាតិអាហ្សង់ទីនហាក់កំពុងសម្របខ្លួនជាបណ្តើរៗហើយក្នុងការរស់នៅក្នុងប្រទេសអេស្ប៉ាញ។
តាមពិតទៅ Aguero អាចរាប់បានថាគេជាមនុស្សដែលស្រលាញ់រថយន្ត ដោយកាលពីនៅ Man City គេក៏ធ្លាប់ទម្លាយដែរថា ចាយ ១,៥ លានដុល្លារទិញ Lamborghini Aventador ទាំងដែលគេធ្វើដំណើររយៈពេល ៦ ឆ្នាំជិះតែជាង ១ ២០០ គីឡូម៉ែត្រប៉ុណ្ណោះ។
គួរបញ្ជាក់ថា មុនផ្ទេរមក Barcelona សម្រាប់ខ្សែប្រយុទ្ធកណ្តាលខាងលើ ក៏បានផ្តល់ជាកាដូនៅរថយន្ត Rang Rover តម្លៃជាង ៥-៦ មុឺនដុល្លារមួយគ្រឿងផងដែរ ដល់បុគ្គលិកនៅឯក្លឹបចាស់ Man City ខណៈរថយន្ត Lamborghini របស់គេមួយគ្រឿងនោះ គឺរក្សាទុកនៅឯផ្ទះក្នុងប្រទេសអង់គ្លេសដដែល៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក