អស់​អារម្មណ៍​នឹងបន្ត​ហើយ! Ronaldo ​ចង់​ដើរ​ចេញ​ពី Juventus ទៅ​ជួប​គ្រូ​ចាស់​នៅ​ក្លឹប​នេះ​វិញ

បើ​តាម​របាយការណ៍​ពី​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ​ថា ខ្សែ​ប្រយុទ្ធ​វ័យ ៣៦ ឆ្នាំ Cristiano Ronaldo គេ​អស់​អារម្មណ៍​នឹង​បន្ត​ការ​ឈរ​ជើង​នៅ​ក្លឹប Juventus ត​ទៅ​ទៀត​ហើយ ក្រោយ​ពី​ការ​ចាយ​ពេល​ជាង ៣ ឆ្នាំ​មក​នេះ មិន​ទាន់​សម្រេច​ផ្លែផ្កា​អ្វី​ដុំកំភួន។

Cristiano Ronaldo Of Juventus FC Looks Dejected During The

ម្ចាស់​ពាន​ Ballon d'Or ៥ សម័យ​កាល បាន​ខកខាន​ការ​ឈ្នះ​ពាន​ឯកត្តជន​ខ្នាត​ធំ និង​ពាន​រង្វាន់​ខ្នាត​ធំ​ជាមួយ​ក្លឹប​តាំង​តែ​ពី​ផ្ទេរ​មក​ចូលរួម​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ ២០១៨។ ប្រភព​បាន​ឲ្យ​ដឹង​ថា តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ ហាក់​ចង់​ត្រលប់​ទៅ​ក្លឹប​ចាស់ Real Madrid វិញ ដើម្បី​រួមរស់​ជាមួយ​អតីត​គ្រូ​ចាស់​លោក​ Carlo Ancelotti ដែល​ធ្លាប់​សហការ​លើ​ទីលាន​រួម​គ្នា​កាល​ពី​ឆ្នាំ ២០១៣ ដល់ ២០១៥។

Unnamed

Ronaldo Juventus 940x529

យ៉ាង​ណា​យើង​មិន​ច្បាស់​នោះ​ទេ ថា​ដំណើរការ​នៃ​ការ​ផ្ទេរ​នេះ​អាច​សម្រេច​ទៅ​បាន​ឬ​អត់ ព្រោះ​អី​ក្លឹប Real Madrid ពេល​នេះ គេ​ជឿ​ថា​កំពុង​មាន​ផែនការណ៍​ធំ​ចង់​បាន Kylian Mbappe ពី​ក្លឹប PSG ឯ​ណោះ។ ដូច្នេះ​ហើយ​បើ​ក្លឹប​នៅ​បន្ត​ឈរ​លើ​ផែនការណ៍​ហ្នឹង​ដដែល ក៏​មាន​ន័យ​ថា ភាគរយ​តិច​ណាស់​ដែល​បុរស​ព័រទុយហ្គាល់​អាច​ត្រលប់​មក Bernabeu។

16263520364175

រំឭក​ថា​ ជាមួយ​សេះ​បង្កង់ តាំង​ពី​រដូវ​ក្តៅ​ឆ្នាំ ២០១៨ Ronaldo បង្ហាញ​ខ្លួន ១៣៣ ប្រកួត រក​បាន ១០១ គ្រាប់​និង Assist ២២ លើក។ សុពលភាព​កុងត្រា​របស់​លោក​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ហើយ​តម្លៃ​ខ្លួន​ពេល​នេះ​ចុះ​មក​ក្រោម ៥០ លាន​អឺរ៉ូ​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក