ចង់​បាន​អី​តែ​ឯង! R.Madrid ចូល​ប្រជែង Man Utd តាម​យក​កីឡាករ​ឆ្នើម​រូប​នេះ​ហើយ

ដូច​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ សម្រាប់​ក្លឹប​បិសាច​ក្រហម Man Utd មួយ​រយៈ​ក្រោយ​នេះ យើង​លឺ​ដំណឹង​ថា ពួក​គេ​ចង់​បាន​ខ្សែ​បម្រើ​ថ្មី ដើម្បី​ត្រៀម​ទុក​ជំនួស Paul Pogba ដែល​អាច​ចាកចេញ​នៅ​ពេល​ខាង​មុខ។ គោលដៅ​ដែល​ក្លឹប​សម្លឹង​ឃើញ នោះ​គឺ Leon Goretzka របស់​ក្លឹប Bayern Munich។

យ៉ាង​ណា​សារ​នេះ United នឹង​មិន​ចូល​ចរចា​តែ​ឯង​ឡើយ ដោយ​មាន​ដំណឹង​មក​ថា​ក្លឹប Real Madrid បាន​លៃលក​ចង់​បាន​កីឡាករ​អាល្លឺម៉ង់​រូប​នោះ​ដែរ​ហើយ។

PRI_192442562 E1627816290118

16263520364175

តាម​ពិត​ទៅ​បុរស​វ័យ ២៦ ឆ្នាំ​ក៏​គេ​មាន​ចិត្ត​ចង់​ចាកចេញ​ដែរ ក្រោយ​ពី​ក្លឹប​មិន​អាច​ផ្តល់​ប្រាក់​ពលកម្ម​តាម​តម្រូវ​ការ​ដែល​គេ​ចង់​បាន​គឺ ១៩,៥ លាន​ផោន/ឆ្នាំ ប្រហែល​នឹង​កុងត្រា​របស់ David Alaba ដែល​បាន​ផ្ទេរ​មក​ Real Madrid។ នេះ​បើ​តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ។

1331932690.0

ដូច្នេះ​វា​នឹង​កាន់​តែ​ល្អ​មើល ប្រសិន​ក្លឹប​ទាំង​ពីរ​មិន​អាច​សម្រេច​ការ​នាំ​យក Goretzka ត្រឹម​រដូវ​ក្តៅ​នេះ​ទេ ក៏​ពន្យារ​ដល់​ឆ្នាំ​ក្រោយ​ដើម្បី​ឲ្យ​គេ​អស់​តម្លៃ​ខ្លួន ពេល​ផុត​សុពលភាព​កុងត្រា​ ហើយ​សឹម​ចរចា​តែ​តម្រូវ​ការ​ថ្លៃ​ពលកម្ម​មួយ​មុខ។ បញ្ជាក់​ថា​កាល​ពី​រដូវ​កាល​មុន ខ្សែ​បម្រើ​ខាង​លើ​រក​បាន ៩ គ្រាប់​និង Assist ៨ លើក​នៅ​ការ​បង្ហាញ​ខ្លួន ៣២ ប្រកួត​ឲ្យ Bayern ដែល​រាប់​ជា​ស្ថិតិ​ល្អ​គួរសម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក