ចាំ​ទទួល​ផង! កីឡាករ​លេង​កាច​មួយ​រូប​ទៀត​ហើយ គិតគូរ​ចង់​ផ្ទេរ​មក​ក្លឹប PSG

កន្លង​ទៅ​ក្លឹប​បារាំង Paris Saint-Germain ទើប​តែ​ទទួល​បាន​ចំណូល​ថ្មី ដែល​ជា​ខ្សែ​ការពារ​លេង​កាច ​គឺ Sergio Ramos។ មក​ដល់​ឥឡូវ​នេះ​មាន​ដំណឹង​ថ្មី​ទៀត​ហើយ នោះ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​លេង​កាច​នៅ​ខាង​លើ​វិញ​ម្តង ហើយ​ក៏​ធ្លាប់​ជា​អតីត​កីឡាករ​របស់​ក្លឹប​សេដ្ឋី​បារាំង​ផ្ទាល់​ផង​ដែរ។

បើ​តាម​របាយការណ៍​ពី Le Parisien បាន​ឲ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ​វ័យ ៣៩ ឆ្នាំ Zlatan Ibrahimovich បាន​ចាប់​អារម្មណ៍​ការ​ផ្ទេរ​មក​ក្លឹប​ចាស់ Paris Saint-Germain ដ្បិត​បើ​គេ​ទើប​តែ​ចុះ​ហត្ថលេខា​កុងត្រា​ថ្មី​ឲ្យ​ក្លឹប AC Milan កាល​ពី​ខែ​មេសា។

Ibrahimovic Cropped_jh1ejp9lybdl161vybeewmwrd

នៅ​ពេល​ខាង​មុខ​នេះ​ភ្នាក់ងារ​របស់​បុរស​សញ្ជាតិ​ស៊ុយអែត​គឺ​លោក Mino Raiola នឹង​ចូល​ទៅ​ចរចា​ជាមួយ​នាយក​ជាន់​ខ្ពស់​ផ្នែក​កីឡា​របស់​ក្លឹប​បារាំង លោក Leonardo ដើម្បី​សិក្សា​អំពី​លទ្ធភាព​នៃ​ការ​ផ្ទេរ​របស់ Zlatan។

Zlatan Ibrahimovic Psg_1uefgn8uo1mhl13hm2py3y0idi

Zlatan Ibrahimovic Ac Mailand 1603008323 49388

បញ្ជាក់​ថា Zlatan ដ្បិត​បើ​វ័យ​ជ្រេ​ចូល​ជិត ៤០ ឆ្នាំ​ហើយ​ក្តី តែ​គុណភាព​របស់​គេ​នៅ​តែ​មិន​ណយ ដោយ​ការ​ត្រលប់​មក Milan កន្លង​ទៅ ២៥ ប្រកួត រក​បាន ១៧ គ្រាប់ ខ្លាំង​ជាង​ទាំង​កីឡាករ​វ័យ​ក្មេង​ស្រករ ២០ មួយ​ចំនួន​ទៅ​ទៀត។ រី​ឯ​ស្ថិតិ​កាល​នៅ​ PSG គេ​ចាយ​ពេល ៤ ឆ្នាំ​ចន្លោះ​ឆ្នាំ ២០១២ ដល់ ២០១៦ ហើយ​រក​បាន ១៥៦ គ្រាប់​នៅ​ការ​បង្ហាញ​ខ្លួន ១៨០ ប្រកួត។ អ៊ីចឹង​សាក​ស្រមៃ​ទៅ​មើល​បើ PSG មាន​ Zlatan និង Ramos រួម​គ្នា​នៅ​ក្លឹប​តែ​មួយ តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង?

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក