Olivier Giroud បានបង្ហាញវត្តមានជាផ្លូវការនៅសន្និសីទសារព័ត៌មានឲ្យក្លឹប AC Milan ហើយទន្ទឹមនោះលោកក៏បានបង្ហើបនៅអារម្មណ៍ និងការយល់ឃើញមួយចំនួនពាក់ព័ន្ធនឹងការមកដល់ទ្រនំថ្មី។ សុពលភាពកុងត្រារបស់កីឡាករបារាំង ត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៣។
Giroud ដែលត្រៀមនឹងក្លាយជាចំណែកដ៏សំខាន់ និងជាកីឡាករជួរមុខឲ្យ Milan បាននិយាយថា Hakim Ziyech គួរតែមកចូលរួមជាមួយខ្លួន ដ្បិតបើអ្នកទាំងពីរបានរួមទីលានជាមួយគ្នាត្រឹមរយៈពេលខ្លី។
កីឡាករវ័យ ៣៤ ឆ្នាំនិយាយ មុនទីផ្សារដោះដូរមិនទាន់បិទទ្វារ៖ "Ziyech គឺជាកីឡាករល្អ ដោយយើងមានទំនាក់ទំនងល្អជាមួយគ្នា ដ្បិតបើយើងបានលេងរួមគ្នាតែប៉ុន្មានប្រកួតក៏ដោយ"។
លោកបន្ថែម៖ "គេមានជើងឆ្វេងពោរពេញដោយគុណភាព លាយឡំនឹងបទពិសោធន៍ក៏ដូចជាតិចនិកយ៉ាងល្អថែមទៀតផង ដូច្នេះហើយវាពិតជាល្អការដែលអាចលេងជាមួយគេម្តងទៀត [នៅ AC Milan]៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក