James Rodriguez ត្រូវបានគេជូនដំណឹងថាគាត់មិនមានលក្ខណៈគ្រប់គ្រាន់នៅក្នុងផែនការរបស់លោក Rafa Benitez នៅរដូវកាលនេះទេ ហើយអាចនឹងចាកចេញពី Everton ដោយគ្មានការបង្ខិតបង្ខំ ប្រសិនបើមានការដាក់សំណើត្រឹមត្រូវ។
គេហទំព័រ Sportsmail បានទម្លាយព័ត៌មានមួយកាលពីខែមិថុនាថា កីឡាកររកចំណូលបានច្រើនជាងគេរបស់ Everton រូបនេះគេដាក់ឱ្យនៅទំនេរសម្រាប់ក្លិបនៅជុំវិញក្លឹបនៅទ្វីបអឺរ៉ុប ធ្វើការដេញថ្លៃ និងបន្ទាប់ពីការចាកចេញរបស់លោក Carlo Ancelotti ទៅ Real Madrid។
AC Milan ត្រូវបានគេចាត់ទុកថាជាគោលដៅរបស់គាត់ ប្រសិនបើពួកគេអាចរ៉ាប់រង់ប្រាក់ឈ្នួល ២២០.០០០ ផោនក្នុងមួយសប្តាហ៍ ខណៈដែលក្លិប Porto កំបបុងបង្ហាញចំណាប់អារម្មណ៍។កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះនិយាយថាគាត់គ្រាន់តែចង់លេងនៅក្លឹបដែលចង់បានគាត់ទៅលេងតែប៉ុណ្ណោះ។ Rodriguez បានប្រាប់អ្នកគាំទ្រនៅលើការផ្សាយផ្ទាល់ Twitch ថា៖
“ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងទេ។ ខ្ញុំមិនដឹងទេ - ខ្ញុំមិនដឹងថាខ្ញុំនឹងទៅលេងនៅឯណាទេ"។
"អ្នកដឹងទេថានៅក្នុងបាល់ទាត់ និងក្នុងជីវិតអ្នកមិនដឹងអ្វីទាំងអស់ ប៉ុន្តែអ្វីដែលខ្ញុំដឹងគឺថាខ្ញុំបានហ្វឹកហាត់យ៉ាងល្អរៀបចំខ្លួនយ៉ាងល្ អហ្វឹកហាត់សម្រាប់ខ្លួនខ្ញុំ ហើយនោះហើយជាអ្វីទាំងអស់ក្នុងនាមជាកីឡាករ"។
'វាស្មុគស្មាញណាស់ [មិនដឹងថាលេងនៅឯណា] ខ្ញុំចង់លេងនៅកន្លែងណាដែលពួកគេចង់បានខ្ញុំ"។
Everton កំពុងមានកង្វល់អំពីបញ្ហាការចំណាយលុយច្រើនលើកីឡាករ ដូច្នេះការបាត់បង់លុយទៅលើប្រាក់ឈ្នួលដ៏ច្រើនទៅឱ្យ James នឹងធ្វើឱ្យពួកគេត្រូវពិចារណា ជាពិសេសដោយគិតគូរពីអវត្តមានរបស់គាត់ចំពោះការប្រកួតធំ ៗ នៃយុទ្ធនាការប៉ុន្មានចុងក្រោយកាលពីរដូវកាលមុន។
ក្លិប Atletico Madrid និង Napoli ក៏ជាប់ទាក់ទងលើការដោះដូរកីឡាកររូបនេះដែរ ដោយភ្នាក់ងាររបស់គាត់គឺលោក Jorge Mendes កំពុងស្វែងរកដំណោះស្រាយ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក