ដឹង​កុងត្រា​ថ្មី​របស់ Messi ហើយ ដែល​លោក​នឹង​ឈរ​ជើង​នៅ Barcelona ដល់​អាយុ​ប៉ុណ្ណេះ

Lionel Messi បាន​ផុត​កុងត្រា​ជាមួយ​ក្លឹប Barcelona កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ ២០២១ កន្លង​ទៅ ដែល​នេះ​មាន​ន័យ​ថា លោក​ឈរ​ទំនេរ​ជើង​រយៈ​ពេល​ជាង ១ ខែ​មក​ហើយ។ យ៉ាង​ណា​ការ​ចរចា​ត្រូវ​បាន​គេ​រាយការណ៍​កៀក​នឹង​ឈាន​ដល់​ការ​សម្រេច​ហើយ ពោល​ M10 នឹង​មិន​ទៅ​ចូលរួម​ឲ្យ​ក្លឹប​ដទៃ ក្រៅ​តែ​ពី Barcelona ឡើយ។

Messi Ap Barcelona_1

តាម​សារព័ត៌មាន Sport បាន​ចុះ​ផ្សាយ តារា​ឆ្នើម​វ័យ ៣៤ ឆ្នាំ បាន​ព្រមព្រៀង​ទម្លាក់​ចុង​ប៊ិច​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី រយៈ​ពេល ៥ ឆ្នាំ​ជាមួយ Barcelona ដែល​មាន​ន័យ​​ថា នឹង​រក្សា​ជើង​លោក​ដល់​ឆ្នាំ ២០២៦ ពេល​លោក​មាន​អាយុ ៣៩ ឆ្នាំ។ ការ​ប្រកាស​នឹង​ធ្វើ​ឡើង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ មុន​ដល់​ការ​ប្រកួត​មិត្តភាព​ទល់​ក្លឹប Juventus នៅ​ឯ​ Camp Nou ​នា​ថ្ងៃ​ទី ៨ ​សីហា។

គួរ​បញ្ជាក់​ថា ទន្ទឹម​នឹង​កុងត្រា​ថ្មី​នេះ Messi ពុំ​អាច​ទទួល​បាន​ថ្លៃ​ពលកម្ម​ពេញ​ដូច​មុន​ទៀត​ទេ ពោល​នឹង​ត្រូវ​កាត់​បន្ថយ ៥០ ភាគរយ ដូច​បណ្តា​កីឡាករ​ដទៃ​ទៀត​អ៊ីចឹង​ដែរ ដែល​មាន​ន័យ​ថា កីឡាករ​អាហ្សង់ទីន​អាច​ទទួល​បាន​ក្បែរ ២៥០ ០០០ ផោន/សប្ដាហ៍​ប៉ុណ្ណោះ។

Pic

Messi Barcelona 2021

ការ​ចាយ​ពេល ១៦ ឆ្នាំ​នៅ Camp Nou តារា​ឆ្នើម​ពាក់​អាវ​លេខ ១០ បង្ហាញ​ខ្លួន ៧៧៨ ប្រកួត រក​បាន ៦៧២ គ្រាប់​និង Assist ៣០៥ លើក។ រាប់​ទាំង​ពាន​ឯកត្តជន​និង​ពាន​រង្វាន់​រួម Messi លើក​មិន​ក្រោម ៣៥ ពាន​ឡើយ​ជាមួយ Barcelona៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក