Vieri៖ “បន្ទាប់​ពី Haaland ទៅ​ គោលដៅ​ក្លឹប Arsenal/Spurs រូប​នេះ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​នៅ​អឺរ៉ុប”

បើ​និយាយ​ពី​កីឡាករ​នៅ​អាយុ​ស្រករ ២០-២១ ឆ្នាំ អាច​និយាយ​ថា Erling Haaland គឺ​ជា​កីឡាករ​ល្អ​បំផុត​ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ ព្រោះ​ទាំង​ការ​រក​គ្រាប់​បាល់ និង​ការ Assist គឺ​គេ​ធ្វើ​បាន​នៅ​តួ​លេខ​ខ្ពស់​ដាច់​គេ បើ​ធៀប​នឹង​អ្នក​ឯ​ទៀត។

V8Hp8Q0drl

Ice_screenshot_20210803 121705

ដូច​គ្នា​នឹង​ការ​យល់​ឃើញ​របស់​អតីត​ជើង​ចាស់​លោកChristian Vieri ដែល​ថា Haaland ក៏​ល្អ​បំផុត​ដែរ តែ​បើ​សួរ​ពី​អ្នក​បន្ទាប់​នោះ គឺ​ជា​កីឡាករ​របស់​ក្លឹប Fiorentina ដែល​មាន​វ័យ ២១ ឆ្នាំ Dusan Vlahovic។ កាល​ពី​រដូវ​កាល​មុន​កីឡាករ​ស៊ែប បង្ហាញ​ខ្លួន ៤០ ប្រកួត រក​បាន ២១ គ្រាប់​ឲ្យ​ក្លឹប។

ប្រាប់​សារព័ត៌មាន Gazzetta dello Sport លោក Vieri និយាយ៖ "Vlahovic បន្ទាប់​ពី Haaland ទៅ គឺ​គេ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​នៅ​អឺរ៉ុប​សម្រាប់​អ្នក​ស្រករ​អាយុ​ល្បាក់ៗ​ហ្នឹង ដោយ​គេ​ជា​ខ្សែ​ប្រយុទ្ធ​កំពូល អាច​ធានា​បាន​ការ​រក ២០ គ្រាប់​យ៉ាង​ងាយ​នៅ​រដូវ​កាល​បន្ទាប់"។

Ice_screenshot_20210803 121702

បញ្ជាក់​ថា Vlahovic ​បច្ចុប្បន្ន​សេសសល់​សុពលភាព​កុងត្រា​ជាមួយ​ Fiorentina ដល់​ឆ្នាំ ២០២៣ ហើយ​មាន​ក្លឹប​ធំៗ ២ ចង់​បាន​គេ ដូច​ជា Tottenham Hotspur និង Arsenal។ តម្លៃ​ផ្តាច់​កុងត្រា​របស់​បុរស​សញ្ជាតិ​ស៊ែប ថ្លៃ​ប្រមាណ ៧០ លាន​អឺរ៉ូ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក