កំឡុងពេលដំណើរកម្សាន្តវិស្សមកាលរយៈពេលខ្លី កីឡាករភាគច្រើនរមែងរីករាយជាមួយបរិយាកាសនៅឯតំបន់សមុទ្រ ហើយម្នាក់ៗបង្ហាញសាច់ បង្ហាញរាងមកអស់ហើយ មិនថាតែកីឡាករល្បីឬមិនល្បី។
ជាងនេះក៏មានអ្នកគាំទ្រ គេលើកយករូបភាពនោះទៅប្រៀបធៀបនឹង Cristiano Ronaldo ក៏ដូចជា Lionel Messi ដែលពួកគេជារៀមច្បងមានអាយុ ៣៤ ឆ្នាំ និង ៣៦ ឆ្នាំ ខណៈដែល Neymar ទើបតែ ២៩ ឆ្នាំ ប៉ុន្តែមើលកាយសម្បទាគឺខុសគ្នាដាច់។
ជាមួយការឡើងសាច់នេះដែរ គេក៏បារម្ភថា Neymar អាចជានឹងធ្លាក់ល្បឿននៅពេលខាងមុខ ស្របពេលដែលក្លឹបបារាំង Paris Saint-Germain ក៏កំពុងចាញ់ប្រៀបក្លឹប Lille ដែលជាឆ្អឹងទទឹងក។ បញ្ជាក់ថា រដូវកាលមុន ២០២០/២១ ខ្សែប្រយុទ្ធស្លាបខាងលើ រកបានតែ ១៧ គ្រាប់និង Assist ១១ លើកប៉ុណ្ណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក