គេហទំព័រផ្លូវការរបស់ក្លឹបបានបញ្ជាក់ថា Dean Henderson មិនបានធ្វើដំណើរជាមួយក្រុម Man United ទៅកាន់ប្រទេសស្កុតឡែនដើម្បីបោះជំរុំហ្វឹកហាត់នោះឡើយ។ យោងតាមសេចក្តីថ្លែងការណ៍ អ្នកចាំទីរូបនេះនៅតែមានអារម្មណ៍ថាខ្លួនទទួលរងផលប៉ះពាល់ពីការឆ្លងជំងឺកូវីដ ១៩ កាលប៉ុន្មានសប្តាហ៍មុន។
សេចក្តីថ្លែងការណ៍បានសរសេរថា៖“ Dean Henderson នឹងខកខានបោះជំរុំហ្វឹកហាត់នៅស្កុតឡេនជាមួយក្រុម Manchester United ខណៈដែលគាត់បន្តចំណាយពេលព្យាបាលឱ្យជាសះស្បើយពីភាពអស់កម្លាំងយូរ បន្ទាប់ពីឆ្លងជំងឺកូវីដ ១៩ កាលពីបីសប្តាហ៍មុន"។
“ គាត់ត្រូវបានគេរំពឹងថានឹងហ្វឹកហាត់ម្តងទៀតក្នុងពេលឆាប់ៗនេះ” ។
ពេលវេលានៅជាមួយក្រុមរបស់ Henderson ត្រូវបានរងផលប៉ះពាល់រួចទៅហើយដោយសាររបួសត្រគាក អំឡុងពេលហ្វឹកហាត់ក្នុងជំរុំជម្រើសជាតិអង់គ្លេសមុនព្រឹត្តិការណ៍ Euro2020 តេយ៉ាងណា!របួសនេះ គាត់បានជាសះស្បើយទាំងស្រុងហើយ។
រដូវកាលថ្មីចាប់ផ្តើមឡើងវិញនៅមិនដល់ពីរសប្តាហ៍នោះទេ ដូច្នេះវានៅតែត្រូវរង់ចាំមើលថាតើ Henderson នឹងអាចបង្ហាញខ្លួនក្នុងការប្រកួតបើកឆាក Premier League ទល់នឹង Leeds នៅថ្ងៃទី ១៤ ខែសីហាឬយ៉ាងណា។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក