ក្លឹបឈ្នះជើងឯក Ligue 1 និង Tropee des Champions គឺ Lille បានដាក់តម្លៃខ្សែបម្រើ Renato Sanches ចេញមកហើយ បន្ទាប់ពីលឺដំណឹងថាក្លឹបយក្សនៅអេស្ប៉ាញ Barcelona តាមសម្លឹងចង់បានកីឡាករព័រទុយហ្គាល់រូបនេះមិនដាក់ភ្នែក។
Sanches គេផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយពីជាចំណែកជួយ Lille លើកពានប្រចាំលីគកំពូលបារាំង ដែលយកឈ្នះទាំងលើ PSG ហើយនៅ Euro 2020 លេងឲ្យព័រទុយហ្គាល់ ក៏គេចូលរួមចំណែកយ៉ាងសកម្មផងដែរ។
យ៉ាងណាក្លឹបបារាំង Lille ក៏មិនព្យាយាមរារាំងគេទុកដែរ ប្រសិនណាមានក្លឹបដែលចង់បានពិត។ តាមរបាយការណ៍ពី Diario AS ចុះផ្សាយថា ក្លឹបអាណាព្យាបាលបានដាក់តម្លៃខ្លួនកីឡាករវ័យ ២៣ ឆ្នាំ ប្រមាណ ៣៥ លានអឺរ៉ូ។ ក្រៅពី Barcelona ក៏ធ្លាប់លឺថា Liverpool និង Arsenal ចង់បានគេផងដែរ។
រំឭកថាខ្សែបម្រើខាងលើ សេសសល់សុពលភាពកុងត្រានៅ Lille ដល់ចុងខែមិថុនា ឆ្នាំ ២០២៣។ គេបានចាកចេញពី Bayern មកចូលរួមនៅក្លឹបសេះស រយៈពេលជាង ២ ឆ្នាំហើយ ដោយបង្ហាញខ្លួន ៥៩ ប្រកួត រកបាន ៥ គ្រាប់និង Assist ៥ លើក៕
ប្រភព៖ Football-Espana