ការប្រៀបធៀបរវាង Cristiano Ronaldo និង Lionel Messi បានក្លាយជាប្រធានបទដ៏ក្តៅគគុកជាង ១ ទសវត្សមកហើយ ដោយឡែកការលើកឡើងនេះមិនត្រឹមតែចេញពីអ្នកគាំទ្រប៉ុណ្ណោះទេ សូម្បីតែកីឡាករគ្នាឯង ក៏ច្រើនលើកមកនិយាយផ្លែផ្កាបែបលេងសើចមួយសារៗដែរ។
បើតាមការលើកឡើងរបស់ Peter Crouch ដែលគេដឹងពីមិត្តរួមក្រុមតៗគ្នាដែរនោះនិយាយថា៖ "ខ្ញុំធ្លាប់បានជជែកជាមួយកីឡាករនៅ United ហើយខ្ញុំតែងតែសួរពួកគាត់ថា តើ Ronaldo ជាមនុស្សបែបណា ពួកគេពន្យល់ខ្ញុំមួយចំនួន ថាឲ្យតែពេលពួកគេនិយាយ Messi ល្អជាង នោះគឺ Cristiano តែងតែឆ្លើយមកវិញហើយថា 'ហ្នឹងហើយ តែ Messi គេមិនសង្ហារ [ដូចជាខ្ញុំ] ទេ' ជាការពិតគឺ Ronaldo ច្រើនតែលើករឿងរូបសម្រស់ដែលសង្ហារជាង Messi មកនិយាយប្រាប់ពួកគេវិញ"។
គួរបញ្ជាក់ថា កំឡុងពេលដែល Ronaldo ត្រៀមចាកចេញពី Man Utd ក៏ជាកំឡុងឆ្នាំដែល Messi ឡើងជើងផងដែរ ហើយពេលនោះក៏មានប្រៀបធៀបរហូតមក តៗគ្នាមកទល់បច្ចុប្បន្ន។ យ៉ាងណា CR7 ធ្លាប់បានហែលកាត់អស់ហើយការលេងនៅលីគកំពូលៗជាច្រើន ស្របពេលដែល M10 នៅបន្តតែជាមួយក្លឹប Barcelona នៅរយៈពេលជាង ១ ទសវត្សមកនេះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក