គ្រូបង្វឹកថ្មីរបស់ Bayern និយាយបែបណាអំពី​ស្ថានភាពរបស់ ​Goretzka ក្រោយ​លឺថា​ Man Utd ចង់បាន?

និយាយអំពីអនាគតរបស់ Leon Goretzka អ្នកចាត់ការថ្មីរបស់ក្លឹប Bayern Munich លោក Julian Nagelsmann បាននិយាយថា៖“ ដូច​ដេលខ្ញុំបាន​និយាយជារឿយៗអញ្ចឹង ខ្ញុំមិនជាប់ពាក់ព័ន្ធគ្រប់គ្រាន់ជាមួយរឿង​ទាំង​នេះទេ។ ខ្ញុំសុខចិត្តនៅ​ក្រៅរង្វង់បញ្ហានៃ​កិច្ចសន្យាទាំងអស់នេះ"។

1327478644

ក្រុមបិសាចក្រហម Manchester United ត្រូវបានគេនិយាយថាកំពុងពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាករវ័យ ២៦ ឆ្នាំ ខណៈដែលពួកគេកំពុងសម្លឹងរកការចុះហត្ថលេខាលើអតីតខ្សែបម្រើ Schalke 04 រូបនេះក្នុងការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ។

95d43c3aefafde72e18cb56fd561afb6

“ ពិតណាស់ខ្ញុំបាននិយាយជាមួយគាត់ អំពីផែនការរបស់ខ្ញុំសម្រាប់គាត់។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងសប្បាយចិត្តប្រសិនបើគាត់បន្តហើយខ្ញុំក៏មានទំនុកចិត្តដែរ។ មានប្រធានបទជាច្រើនទាក់ទងនឹងការពិភាក្សាអំពីការពង្រីកកិច្ចសន្យា"។

45151215 0 Image A 21_1625669549475

"ខ្ញុំនឹងបន្តផ្តោតលើផ្នែកកីឡា ហើយបង្ហាញគាត់ថា គាត់អាចជាខ្សែបម្រើដ៏គ្រោះថ្នាក់បំផុតម្នាក់នៅទ្វីបអឺរ៉ុប។ គាត់មានសក្តានុពលក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងក្នុងក្រុម។ ភារកិច្ចរបស់យើងក្នុងនាមជាក្លឹបគឺតែងតែឃ្លាំមើលលើទីផ្សារ” ។

Goretzka នៅសល់កុងត្រាតែ១២ខែទៀតប៉ុណ្ណោះនៅ Bayern  ហើយ​គាត់ត្រូវបានគេរាយការណ៍ថាបានបដិសេធសំណើកិច្ចសន្យាថ្មីជាច្រើនលើកពីក្លិបយក្ស Bundesliga មួយ​នេះ ៕

 

ប្រភព៖ Eurosport

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: