David Alaba នឹងទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ២៣លានអឺរ៉ូ( €23m)ពេលចុះកុងត្រាជាមួយ Real Madrid នេះបើតាមការបញ្ជាក់ពីវេបសាយ Der Spiegel។
ក្នុងមួយឆ្នាំៗ ខ្សែការពារប្រធានក្រុមជម្រើសជាតិអូទ្រីសរូបនេះទទួលបាន១២លានអឺរ៉ូហើយក្នុងករណីនេះ នៅពេលដែលគាត់ចុះកុងត្រារយៈពេល៥ឆ្នាំនៅ Real Madrid គាត់នឹងទទួលបានសរុប១១៥លានអឺរ៉ូ។
១១៥លានអឺរ៉ូនេះត្រូវបែងចែកទៅជា ប្រាក់ចំណាយលើការចុះកុងត្រា(signing fee ) ១៧.៧លានអឺរ៉ូ ៥.២លានអឺរ៉ូចំណាយឱ្យទៅភ្នាក់ងាររបស់គាត់លោក Pini Zahavi ហើយប្រាក់ចំនួន៦/៣លានអឺរ៉ូទៀតត្រូវបង់ទៅឱ្យក្រុមគ្រួសាររបស់កីឡាកររូបនេះផងដែរ។ កុងត្រារបស់ Alaba នៅ Real Madrid នឹងផុតកំណត់នៅខែមិថុនាឆ្នាំ២០២៦៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក