យោងតាមទូរទស្សន៍ Sky Sports បានឱ្យដឹងថា Paul Pogba នឹងបន្តអនាគតវែងឆ្ងាយរបស់គាត់ជាមួយ Manchester United ប៉ុន្តែគាត់ប្រហែលជាមិនចុះកុងត្រាថ្មីនៅរដូវក្តៅនេះទេ។
កុងត្រារបស់ខ្សែបម្រើរូបនេះនឹងផុតកំណត់ក្នុងរយៈពេលមួយឆ្នាំទៀត ប៉ុន្តែទោះបីជាមានការពិភាក្សាជាមួយក្លឹបក៏ដោយ Sky Sports យល់ថាគាត់ប្រហែលជាត្រូវការពេលវេលា មុននឹងសម្រេចចិត្តលើទិសដៅបន្ទាប់។
Pogba បានចែករំលែកទំនាក់ទំនងល្អជាមួយលោក Ole Gunnar Solskjaer ហើយបានបង្ហាញការរំភើបចិត្ត បន្ទាប់ពីក្លិបបានចុះហត្ថលេខាយកខ្សែប្រយុទ្ធ Jadon Sancho និងខ្សែការពារ Raphael Varane ហើយប្រសិនបើបុរសសញ្ជាតិបារាំងរូបនេះ មិនចុះកុងត្រាថ្មីភ្លាមៗទេគាត់នៅតែអាចយល់ព្រមលើកិច្ចសន្យាថ្មីនៅពេលខាងមុខបាន។
ទោះយ៉ាងណានេះមានន័យថា Pogba នឹងចូលដល់ឆ្នាំ ២០២១/២២ ជាមួយនឹងអនាគតមិនច្បាស់លាស់របស់គាត់ ដែលមានន័យថាគាត់អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុនកិច្ចសន្យានៅខែមករា ឬចាកចេញដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ។
ប្រភព៖ Sky Sports
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក