ខ្សែប្រយុទ្ធ Gareth Bale ដែលត្រូវបានគេស្គាល់ជាម្ចាស់អាវលេខ ១១ យូរណាស់មកហើយនោះ ក្រោយពីផ្ទេរខ្ចីជើងទៅក្លឹបអង់គ្លេសTottenham Hotspur លេខអាវរបស់គេក៏ត្រូវបានធ្លាក់ទៅ Marco Asensio ហើយការវិលត្រលប់មកវិញសារនេះ ក៏ជាបញ្ហាមួយដែលក្លឹបត្រូវរៀបចំសារជាថ្មី។
ពាក់ព័ន្ធនឹងលេខអាវដែលនៅទំនេរ សម្រាប់ Bale គឺសល់តែលេខ ១៨ របស់ Luka Jovic មួយតែប៉ុណ្ណោះ ដែលខ្សែប្រយុទ្ធរូបនេះគេកំពុងជាប់ភារកិច្ចលេងឲ្យ Frankfurt នៅលក្ខខណ្ឌខ្ចីជើង។ ដោយឡែកលេខដទៃទៀតសុទ្ធតែមានម្ចាស់អស់ហើយ បើយើងរាប់តែលេខសំខាន់ៗក្រោម ២៥។ នេះបើតាមរបាយការណ៍ពី Diario AS បានចុះផ្សាយ។
តាមពិតទៅ Bale ក៏សល់ជម្រើសលេខអាវរបស់ខ្សែការពារមួយរូបទៀត គឺ Varane ដែលប្រើប្រាស់លេខ ៥ កន្លងមក គ្រាន់ថា គេនឹងមិនអាចទទួលបាននោះទេ ព្រោះលឺដំណឹងលេខនេះត្រៀមផ្តល់ឲ្យ Casemiro រួចទៅហើយ។ ដូច្នេះបើរាប់ឲ្យអស់តែម្តងទៅ ទាំង Gareth Bale និង Dani Ceballos ដែលត្រូវត្រលប់មកក្លឹបអាណាព្យាបាលវិញ អាចសល់ជម្រើសលេខ ១៤ និង ១៨ សម្រាប់ពាក់នៅរដូវកាលថ្មី ២០២១/២២ ខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក