[ផ្លូវការ] កុំ​ឲ្យ​ចាញ់​ចិត្ត​អ្នក​គាំទ្រ United! ក្លឹប Arsenal ជះ ៥៨ លាន​អឺរ៉ូ យក​បាន​ចំណូល​ថ្មី​ហើយ

មួយ​រយៈ ចុង​ក្រោយ​នេះ មាន​ការ​រិះគន់​ពី​អ្នក​គាំទ្រ​នៃ​ក្លឹប​ធំៗ​ដូច​ជា Man Utd, Chelsea និង Man City ជា​ដើម ផ្ញើ​ទៅ Arsenal ថា​ពួក​គេ​ហាក់​មិន​ហ៊ាន​ចេញ​លុយ​ធំ​ទាល់​តែ​សោះ ដោយ​ត្រឹម​បណ្តុះ​យុវជន​ឲ្យ​ឡើង​មក​លេង​នៅ​ឈុត​ធំ​នា​រយៈ​ពេល​ចុង​ក្រោយ។

1003877000 Scaled E1626251851389

Ben White Edu Arteta Arsenal

ជា​ការ​ឆ្លើយតប​មក​វិញ ក្លឹប​កាំភ្លើង​ធំ ​មិន​រង់ចាំ​យូរ​ឡើយ ហើយ​ក៏​បាន​សម្រេច​ការ​ចរចា​ខ្នាត​ធំ​មួយ​ដោយ​ចាយ​ដល់ ៥៨,៥ លាន​អឺរ៉ូ លើ​ការ​នាំ​យក​ខ្សែ​ការពារ​កណ្ដាល​ Ben White ពី​ក្លឹបBrighton ដែល​តម្លៃ​នេះ​ថ្លៃ​ជាង​ទាំង​ Raphael Varane ផ្ទេរ​មក Man Utd ទៅ​ទៀត [Real លក់​ឲ្យ United ៥០ លាន​អឺរ៉ូ]។

Ben White បាន​ព្រមព្រៀង​សុពលភាព​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ ពោល​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦ ហើយ​គេ​នឹង​ក្លាយ​ជា​ប្រព័ន្ធ​ការពារ​ថ្មី ដែល​ជំនួស​តំណែង David Luiz ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Mikel Arteta។

0_Ben W Copy

បញ្ជាក់​ជុំវិញ​ការ​មក​ដល់​របស់ កីឡាករ​វ័យ ២៣ ឆ្នាំ​លោក Arteta និយាយ៖ "Ben គេ​ជា​គោលដៅ​កំពូល​របស់​យើង ហើយ​ពេល​នេះ​ពិត​ជា​ល្អ​ដែល​យើង​អាច​សម្រេច​យក​គេ​មក​បាន ហើយ​គេ​ជា​ខ្សែ​ការពារ​ឈ្លាសវៃ ដែល​ពិត​ជា​សក្តិសម​សម្រាប់​ការ​លេង​ឲ្យ​ក្លឹប Arsenal"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក