Solskjaer ថា​កាល​ជំនាន់ Sir Alex ដឹកនាំ ប៊ិះ​តែ​យក​បាន​អតីត​កីឡាករ R.Madrid រូប​នេះ​ហើយ

លោក Ole Gunnar Solskjaer ជា​រឿយៗ​តែងតែ​លើក​អំពី​ឈ្មោះ​លោក Sir Alex Ferguson ព្រោះ​លោក​គោរព​គ្រូ​តា​រូប​នេះ​ខ្លាំង​បំផុត ហើយ​ឲ្យ​តែ​មាន​បញ្ហា​អ្វី ក៏​រត់​ឲ្យ​លោក​ជួយ ដើម្បី​ផ្តល់​យោលប់។

Man Utd Ole Gunnar Solskjaer Sir Alex Ferguson 1085232

3174213 65039708 2560 1440

យ៉ាង​ណា​ថ្មីៗ​នេះ បុរស​សញ្ជាតិ​ន័រវែស​ក៏​បាន​រំឭក​ដល់​ពេលវេលា​ពី​មុន​ដែល​ Sir Alex ប៊ិះ​តែ​យក​បាន​ចំណូល​ថ្មី​បច្ចុប្បន្ន​គឺ​ Raphael Varane តាំង​ពី​សម័យ​កាល​លោក​ដឹកនាំ​មក​ម្ល៉េះ។ ដូច្នេះ​មាន​ន័យ​ថា កីឡាករ​បារាំង​តាម​គិត​ទៅ​ប៊ិះ​តែ​នឹង​បាន​មក​លេង​ឲ្យ​ក្លឹប​នៅ​អង់គ្លេស​តាំង​តែ​ពី​ជិត ១០ ឆ្នាំ​មុន។

Solskjaer និយាយ៖ "Varane គឺ​ជា​ខ្សែ​ការពារ​កណ្តាល​ដ៏​ជោគជ័យ​មួយ​រូប​ក្នុង​លោក ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​ខ្លាំង​ណាស់​ការ​ដែល​យើង​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​នេះ ព្រោះគេជា​កីឡាករ​ដែល​យើង​តាម​មើល​ច្រើន​ឆ្នាំ​មក​ហើយ ពោល​ខ្ញុំ​ក៏​ដឹង​ដែរ​តាំង​ពី​ជំនាន់​លោក Sir Alex គឺ​គាត់​ប៊ិះ​តែ​នឹង​យក​បាន​ Varane ទៀត​ផង"។

Skysports Varane Man Utd_5459766

គួរ​បញ្ជាក់​ថា កីឡាករ​វ័យ ២៨ ឆ្នាំ​បាន​ព្រមព្រៀង​លើ​សុពលភាព​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ ដល់​ឆ្នាំ ២០២៦។ ការ​ផ្ទេរ​ចេញ​ពី Real Madrid សារ​នេះ Varane មាន​តម្លៃ​ខ្លួន ៥០ លាន​អឺរ៉ូ ជា​កីឡាករ​ថ្លៃ​បំផុត​លំដាប់​ទី ៤ របស់​អធិរាជ​ស បន្ទាប់​ពី Alvaro Morata, Angel di Maria និង Cristiano Ronaldo៕

ប្រភព៖ AF