Ramos ចេញ​សារ​មួយ​ផ្ញើ​ទៅ Varane ភ្លាម ក្រោយ​ឃើញ​ដំណឹង​ផ្ទេរ​ទៅ​ក្លឹប​ថ្មី Man Utd

Sergio Ramos បាន​ផ្ញើ​សារ​មួយ​ទៅ​កាន់​អតីត​មិត្ត​រួម​ទ្រនំ Raphael Varane ក្រោយ​ពី​សម្រេច​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​ថ្មី Manchester United។ បញ្ជាក់​ថា​រយៈ​ពេល​ចុង​ក្រោយ​នេះ ក្លឹប Real Madrid បាន​បាត់បង់​ជញ្ជាំង​ការពារ​ក្រោយ​ដ៏​រឹងមាំ ២ រូប​ដោយ​មួយ​ផ្ទេរ​ទៅ​ក្លឹប​នៅ​បារាំង​និង​មួយ​ក្លឹប​នៅ​អង់គ្លេស។

16273124967315

សម្រាប់ Ramos ក្រោយ​ឃើញ​ Varane ផ្ទេរ​ទៅ​ក្លឹប​ថ្មី គេ​ក៏​បាន​ផ្ញើ​សារ​នឹករលឹក ជូនពរ និង​លេងសើច​បែប​នេះ​ថា៖ "សម្រាប់ Raphael ខ្ញុំ​មាន​តែ​និយាយ​អរគុណ​អ្នក​សម្រាប់​មិត្តភាព​របស់​យើង​ច្រើន​ឆ្នាំ​មក​នេះ ហើយ​សូម​ជូនពរ​ឲ្យ​ឯង​ជោគជ័យ​នៅ​ជំហាន​ថ្មី ដែល​វា​នឹង​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​ប្រសិន​យើង​ជួប​គ្នា​លើ​ទីលាន ប៉ះ​ក្រុម​នៅ​ប្រទេស​របស់​ឯង​នេះ​ស្រាប់​ផង កុំ​ភ្លេច​ប្រយ័ត្ន​ឲ្យ​បាន​ល្អ​ផង"

GettyImages 1168607886 332e

Sergio Ramos Message To Raphael Varane Over Man Utd Transfer 834e

គួរ​បញ្ជាក់​ថា Ramos បាន​ចាយ​ពេល ១៦ ឆ្នាំ​នៅ Real Madrid ស្រប​ពេល​ដែល Varane ជិត ១០ ឆ្នាំ​ដែរ ហើយ​កំឡុង​ពេល​សហការ​រួម​គ្នា​ពួក​គេ​លើក​ពាន​រង្វាន់​សរុប ១៨ លើក រួម​បញ្ចូល​ទាំង​ពាន La Liga ៣ លើក និង Champions League ៤ លើក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក