មកដល់ពេលនេះ វាហាក់ដូចជាថាក្រុមបិសាចក្រហម Manchester United កំពុងបដិសេធមិនធ្វើបោះបង់ Paul Pogba បើទោះបីជាកីឡាករសញ្ជាតិបារាំងរូបនេះនៅសល់កុងត្រាតែ ១២ ខែទៀតក៏ដោយ។
លោកFabrizio Romano ដែលជាប្រភពដ៏គួរឱ្យទុកចិត្តបំផុតលើព័ត៌មានដោះដូរកីឡាករ បិសាចក្រហមនៅតែមានទំនុកចិត្តលើការរក្សាកីឡាករវ័យ២៨ឆ្នាំឱ្យនៅ Old Trafford នៅរដូវក្តៅនេះ។
Paris Saint-Germain ត្រូវបានគេនិយាយថាកំពុងធ្វើការយ៉ាងដុតដៃដុតជើងលើការចុះហត្ថលេខាលើកីឡាករជម្រើសជាតិបារាំងរូបនេះ ជាមួយភ្នាក់ងាររបស់កីឡាករគឺលោក Mino Raiola ដែលត្រូវបានគេរាយការណ៍ថាបានជំរុញឱ្យ កីឡាករ របស់គាត់ចាកចេញពីទីក្រុង Manchester ។
Pogba បានបដិសេធសំណើបន្តកិច្ចសន្យាជាច្រើនពី Man United ប៉ុន្តែការមកដល់របស់ Jadon Sancho និង Raphael Varane អាចផ្លាស់ប្តូរចិត្តរបស់កីឡាករក៏ថាបាន។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក