ក្រុមបាល់ទាត់ជម្រើសជាតិថៃបានធ្វើឱ្យគ្រូបង្វឹកលោក Akira Nishino មានភាពធូរស្រាលជាផ្លូវការពីតួនាទីរបស់ខ្លួន ខណៈដែលប្រភពផ្លូវការបានបង្ហាញថា សមាគមកីឡាបាល់ទាត់ថៃប្រកាសពីបញ្ចប់តំណែងគ្រូបង្វឹករបស់លោកហើយ។
ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការបញ្ចប់ដ៏ខកចិត្តនៃយុទ្ធនាការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ របស់ជម្រើសជាតិថៃដែលពួកគេបានទទយលលទ្ធផលស្មើគ្នា ១ លើក និងចាញ់ ២ លើកក្នុងចំណោមការប្រកួត ៣ លើកចុងក្រោយរបស់ពួកគេ ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងពូល G នៅពីក្រោយប្រទេសវៀតណាម អេមីរ៉ាតអារ៉ាប់រួម និងម៉ាឡេស៊ី។
បន្ទាប់ពីបញ្ចប់វគ្គជម្រុះ World Cup លោក Nishino បានជ្រើសរើសការត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួន ជាជាងទៅជាមួយក្រុមមកប្រទេសថៃវិញ ដែលបង្កឱ្យមានជម្លោះរវាងគាត់ និងថ្នាក់ដឹកនាំសមាគមបាល់ទាត់ថៃ។ ជំនួយការគ្រូបង្វឹកលោក Anurak Srikerd ត្រូវបានដាក់ឱ្យទទួលបន្ទុកជាបណ្តោះអាសន្ននៃក្រុមឈុតធំនិងក្រុម U23 ហើយគ្រូបង្វឹកសញ្ជាតិថៃរូបនេះទំនងបន្តដឹកនាំរហូតទាល់តេរកបានគ្រូធំមកជំនួស។
កិច្ចការបន្ទាប់របស់ដំរីចម្បាំងនឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍ AFF ដែលជាពានរង្វាន់ជើងឯកថ្នាក់តំបន់នៅខែធ្នូ ហើយពួកគេក៏រង់ចាំការចាប់ឆ្នោតជ្រើសរើសពូលសម្រាប់យុទ្ធនាការប្រកួតជម្រុះ AFC Asian Cup ឆ្នាំ ២០២៣ ដែលនឹងត្រូវចាប់ផ្តើមនៅដើមឆ្នាំក្រោយ។ ទន្ទឹមនឹងនេះក្រុម U23 នឹងត្រូវចូលរួមប្រកួតជម្រុះ AFC U23 Asian Cup 2022 ដែលនឹងលេងក្នុងខែវិច្ឆិការនេះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក