Evra៖ “ម្នាក់​នេះ​នឹង​ក្លាយ​ជា​ Rio Ferdinand ទី ២ នៅ Manchester United”

អតីត​កីឡាករ​ជើង​ចាស់​លោក Patrice Evra បាន​ប្រដូច​ចំណូល​ថ្មី ដែល​ទើប​ផ្ទេរ​មក Old Trafford នោះ​គឺ Raphael Varane ថា​នឹង​ក្លាយ​ជា Rio Ferdinand សម័យ​កាល​ថ្មី​នៅ​ក្លឹប​បិសាច​ក្រហម Manchester United។

GettyImages 153612578_1627457625

បញ្ជាក់​ថា កីឡាករ​បារាំង​ទើប​តែ​សម្រេច​ការ​ផ្ទេរ​មក​ក្លឹប​អង់គ្លេស ក្រោម​តម្លៃ ៥០ លាន​អឺរ៉ូ ជាមួយ​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ។ ការ​ផ្ទេរ​ចេញ​សារ​នេះ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្លឹប Real Madrid មាន​ការ​សោកស្តាយ​ជា​ខ្លាំង ព្រោះ Varane គេ​ក៏​រាប់​បាន​ជា Legend កាន់​ឆ្នាំ​មួយ​រូប​ដែរ​បន្ទាប់​ពី Sergio Ramos និង Marcelo។

20027874 0 Image A 64_1571735821326

Man Utd Hero Evra Compares Varane To Ferdinand

ក្រឡេក​មក Evra បាន​និយាយ​ប្រាប់ The Athletic បែបនេះ៖ "Varane គេ​កំពុង​ធ្វើឲ្យ​ខ្ញុំ​នឹក​ដល់ Rio Ferdinand ដែល​លេង​ល្អ​ទាំង​បាល់​ក្រោម និង​បាល់​លើ​អាកាស និយាយ​ទៅ​គេ​ជា​ខ្សែ​ការពារ​កណ្តាល​ដ៏​ពេញលេញ​ម្នាក់ ហើយ​ខ្ញុំ​ចាំ​បាន​កាល​ប្រកួត​ដំបូង​ឲ្យ​ជម្រើស​ជាតិ​បារាំង​ជាមួយ Varane គឺ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់"។

លោក​បន្ត៖ "គេ​នៅ​ក្មេង គេ​មាន​ល្បឿន​លឿន ហើយ​ការ​ដណ្តើម​យក​បាល់​ក៏​ល្អ​ឥតខ្ចោះ​ថែម​ទៀត ដោយ​គេ​លេង​ដោយ​មាន​ចិត្ត​ត្រជាក់ តែ​គេ​ក៏​អាច​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ដែរ នេះ​ពិត​ជា​ការ​ចុះ​ហត្ថលេខា​ដ៏​អស្ចារ្យ​មួយ​សម្រាប់ Manchester United"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក