ការប្រកួតវគ្គចែកពូលនៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២១ សម្រាប់ផ្នែកបាល់ទាត់បុរស យើងបានរកឃើញហើយនៅក្រុមទាំង ៨ ដែលត្រូវឡើងទៅកាន់វគ្គបន្ទាប់។ ក្នុងនោះមានដូចជា៖
អេស្ប៉ាញ ប៉ះ កូឌីវ័រ
ជប៉ុន ប៉ះ នូវែលហ្សេឡង់
ប្រេស៊ីល ប៉ះ អេហ្សីប
កូរ៉េខាងត្បូង ប៉ះ ម៉ិកស៊ីកូ
ដោយឡែកសម្រាប់ក្រុមនៅប៉ែកអាមេរិកខាងត្បូង អាហ្សង់ទីន ដែលទើបតែទទួលជ័យជម្នះនៅពាន Copa America កន្លងទៅ ក៏ត្រូវបានក្រុមគូប្រជែងប្រេស៊ីល បង្ហោះរូបភាពនិងពាក្យបញ្ឈឺផងដែរ ក្រោយពួកគេមិនមានឱកាសឡើងទៅកាន់វគ្គ ៨ ក្រុម។
នោះគឺកីឡាករ Douglas Luiz បានថតរូបលើកដៃ បាយ បាយ ជាមួយនឹងមិត្តរួមក្រុម Mathues Cunha, Reinier Jesus និង Richarlison អមដោយពាក្យថា៖ "លាហើយប្អូនប្រុសតូចរបស់បង" ដោយនេះចង់សំដៅដល់ការហាលអាវរបស់ក្រុមអាហ្សង់ទីន។
យ៉ាងណា នេះពុំមានន័យថា គ្មានអ្វីកើតឡើងនោះទេ ទើបខាងប្រេស៊ីលមកដុតបញ្ឈឺ អាចថាដោយសារប៉ុន្មានថ្ងៃមុន Leandro Paredes របស់អាហ្សង់ទីនអ្នកបោះមេមុន។ ក្រោយពេល Richarlison រកបានគ្រាប់បាល់ Hat-Trick ឲ្យប្រេស៊ីល នៅប្រកួតបើកឆាកទល់អាល្លឺម៉ង់ គេបែរជាយកមកចោទសួរថា៖ "ចុះវគ្គផ្តាច់ព្រ័ត្របែបណាវិញ"។ ចង់សំដៅដល់គ្រាអាហ្សង់ទីនយកឈ្នះ ១-០ ទៅលើប្រេស៊ីល លើកពាន Copa កាលពីពាក់កណ្តាលខែកក្កដា។ អ៊ីចឹងយើងនឹងរង់ចាំមើលថាការបញ្ឈឺរបស់ប្រេស៊ីលសារនេះ ខាងអាហ្សង់ទីននឹងឆ្លើយតបមកវិញបែបណាដែរ?
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក