ដឹង​អ្នក​ដែល​ត្រូវ​ស្នង​អាវ​លេខ ៥ របស់ Varane នៅ Real Madrid ហើយ

ក្រោយ Sergio Ramos និង Raphael Varane បាន​ចាកចេញ​ពី​ក្លឹប Real Madrid ក៏​នាំ​ឲ្យ​លេខ​អាវ​នៅ​ក្លឹប​មាន​ទំនេរ​ពីរ​លេខ ដូច​ជា​លេខ ៤ និង​លេខ ៥។ យ៉ាង​ណា​លេខ ៤ របស់ Ramos ក៏​ផ្ទេរ​ទៅ​ឲ្យ David Alaba ដែល​ជា​ចំណូល​ថ្មី​ហើយ ស្រប​ពេល​លេខ ៥ បើ​តាម​ដំណឹង​ក៏​បាន​រក​ឃើញ​ម្ចាស់​ថ្មី​ជា​បណ្តើរៗ​ហើយ​ដែរ។

1

សម្រាប់​ក្លឹប Real Madrid រឿង​លេខ​អាវ​រដូវ​កាល​ថ្មី មិន​ទាន់​សម្រេច​ជា​ផ្លូវការ សម្រាប់​សមាជិក​នៃ​ក្រុម​ទាំង​អស់​នៅ​ឡើយ គ្រាន់​ថា​ក្លឹប​ចង់​ជម្រុះ​ឲ្យ​ប្រើ​ត្រឹម​ពី​លេខ ១ ដល់ ២៥ ​ខុស​ពី​បច្ចុប្បន្ន​មាន​ដល់​លេខ ២៧។ ទន្ទឹម​នឹង​ការ​វិល​ត្រលប់​របស់​កីឡាករ​ខ្ចី​ជើង ដូច​ជា Jesus Vallejo, Dani Ceballos, Martin Odegaard, Gareth Bale, Luka Jovic និង Take Kubo ក៏​នាំ​ឲ្យ​ក្លឹប​ត្រូវ​រៀបចំ​លេខ​អាវ​សារ​ថ្មី​សម្រាប់​ពួក​គេ។

Image6313129012

Df

យ៉ាង​ណា​លេខ ៥ របស់ Varane តាម​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត ចុះ​ផ្សាយ​ថា នឹង​ប្រគល់​ទៅ​ឲ្យ Casemiro ដែល​បច្ចុប្បន្ន​ប្រើប្រាស់​លេខ ១៤។ បញ្ជាក់​ថា​លេខ ៥ ធ្លាប់​ជា​លេខ​នៅ​លើ​អាវ​វីរបុរស​លោក Fernando Redondo និង Zinedine Zidane។

ចំណែក​ឯ Gareth Bale អាវ​លេខ ១១ របស់​គេ បាន​ធ្លាក់​ទៅ Marco Asensio បាត់​ទៅ​ហើយ ពេល​គេ​ខ្ចី​ជើង​ទៅ​លេង​ឲ្យ Spurs។ ដូច្នេះ​ការ​ត្រលប់​មក​វិញ​សារ​នេះ ជម្រើស​អាវ​លេខ​ល្អៗ​សល់​តែ​លេខ ១៦, ១៨, ២១ ឬ​អាវ​លេខ ១៤ ប្រសិន Casemiro ជ្រើសរើស​យក​អាវ​លេខ ៤ បន្ត​ពី Varane៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក