Sancho ឈរ​លេខ ៣ Varane ឈរ​លេខ ១០ នៅ​កំណត់ត្រា​ការ​ផ្ទេរ​ថ្លៃ​បំផុត​របស់​ក្លឹប Man Utd

សួរ​ទៅ​អ្នក​គាំទ្រ ក្លឹប Man Utd បន្តិច តើ​អ្នក​ធ្លាប់​បាន​ដឹង​ដែរ​ឬ​ទេ កីឡាករ​រូប​ណា​ខ្លះ​ដែល​មាន​តម្លៃ​ផ្ទេរ​ចូល​ខ្ពស់​បំផុត​ប្រចាំ​ប្រវត្តិសាស្រ្ត​ក្លឹប? អ្នក​អាច​ជា​នឹក​ដល់​ចំណូល​ថ្មី Jadon Sancho, ត្រូវ​ហើយ​គេ​ពិត​ជា​មាន​ឈ្មោះ​ក្នុង​បញ្ជី​សារ​នេះ តែ​បើ​ស៊ី​ជម្រៅ​ដល់​ឈ្មោះ​អ្នក​ទាំង ១០ ជឿ​ថា​ប្រហែល​មិន​សូវ​មាន​អ្នក​ដឹង​ច្រើន​ឡើយ។

បើ​តាម​ទិន្នន័យ​ពី TransferMarkt យើង​ធ្វើ​ការ​បង្ហាញ​ឈ្មោះ​កីឡាករ​ទាំង ១០ មាន​តម្លៃ​ផ្ទេរ​ចូល​ខ្ពស់​បំផុត ប្រចាំ​ប្រវត្តិសាស្ត្រ​ក្លឹប Manchester United៖

១០) ខ្សែ​ការពារ​កណ្តាល Raphael Varane ​តម្លៃ ៥០ លាន​អឺរ៉ូ

1

៩) ខ្សែ​ការពារ​ស្លាប Aaron Wan-Bissaka ​តម្លៃ ៥៥ លាន​អឺរ៉ូ

៨) ខ្សែ​បម្រើ Fred ​តម្លៃ ៥៩ លាន​អឺរ៉ូ

៧) ខ្សែ​ប្រយុទ្ធ Anthony Martial ​តម្លៃ ៦០ លាន​អឺរ៉ូ

2

៦) ខ្សែ​បម្រើ Bruno Fernandes ​តម្លៃ ៦៣ ​លាន​អឺរ៉ូ

៥) ខ្សែ​ប្រយុទ្ធ​ស្លាប Angel di Maria ​តម្លៃ ៧៥ លាន​អឺរ៉ូ

៤) ខ្សែ​ប្រយុទ្ធ​ Romelu Lukaku ​តម្លៃ ៨៤,៧ លាន​អឺរ៉ូ

៣) ខ្សែ​ប្រយុទ្ធ​ស្លាប Jadon Sancho ​តម្លៃ ៨៥ លាន​អឺរ៉ូ

២) ខ្សែ​ការពារ​កណ្តាល Harry Maguire ​តម្លៃ ៨៧ លាន​អឺរ៉ូ

10

១) ខ្សែ​បម្រើ Paul Pogba ​តម្លៃ​ ១០៥ លាន​អឺរ៉ូ

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក