មក​ស្គាល់យុវជនម្នាក់​មិន​ព្រមចុះកុងត្រាអាជីពជាមួយ​ Liverpool សុខ​ចិត្ត​មក​លេង​នៅក្នុងឈុតយុវជនរបស់ Man Utd ដោយ​គ្មានតម្លៃខ្លួន

Man United បានចុះហត្ថលេខាលើខ្សែបម្រើវ័យក្មេង Ethan Ennis ក្នុង​លក្ខខ័ណ្ដ​គ្មាន​តម្លៃខ្លួន បន្ទាប់ពីគាត់មិនទទួលយកកិច្ចព្រមព្រៀងជាកុងត្រាអាជីពពី Liverpool ។ ថ្មីៗនេះ កីឡាករវ័យ ១៦ ឆ្នាំបានបង្ហោះរូបភាពរបស់គាត់ដែលបានថតនៅ Old Trafford ហើយបើតាមសេចក្តីរាយការណ៍រូប​គេ​បដិសេធសំណើពី​ក្លិប​នៅ Premier League ជាច្រើន ដើម្បីចូលរួមជាមួយ United ។

Ethen Ennis 4e44_1627467441 780x470

ជាមួយនឹងការផ្ទេរ និង​ចុះហត្ថលេខារួចរាល់ អ្នកគាំទ្រជាច្រើននៅលើបណ្តាញសង្គមចង់ដឹងច្បាស់ថាតើកីឡាករវ័យក្មេងរូបនេះជាអ្នកណា។ តោះមកមើលទាំងអស់គ្នា៖

តើគាត់​លេង​ក្នុងតំណែងអ្វី?

Ethan Ennis គឺជាខ្សែបម្រើប្រយុទ្ធពីធម្មជាតិម្នាក់ដែលចូលចិត្តលេងក្នុងតួនាទីលេខ ១០ សម្រាប់ក្រុមរបស់គាត់។ គាត់ចូលចិត្តឈានទៅមុខក្នុងប្រអប់ដើម្បីបង្កើតឱកាស និងរកគ្រាប់បាល់​ដែល​នេះ​អ្វី​ដែល​ខ្សែប្រយុទ្វ័យក្មេងធចាំបាច់​ត្រូវ​ធ្វើដើម្បី​អភិវឌ្ឍន៍ខ្លួន​ជាខ្សែប្រយុទ្ធល្អនា​ពេល​អនាគត។

Manchester United Set To Sign Academy Player Ethan Ennis 670x402

តើគាត់នឹងមាន​ឈ្មោះ​លេង​ក្នុង​ឈុត​ធំ?

ចម្លើយដ៏សាមញ្ញប្រហែលជាមិនអាចទេ។ ទោះ​បី​ជា Ole Gunnar Solskjaer មានកេរ្តិ៍ឈ្មោះល្បីក្នុងការផ្ដល់ឱកាស​ឱ្យយុវជនចូលលេង​ក្នុង​ក្រុមឈុតធំរបស់គាត់ តែ Ennis នឹងមិនទទួលបានក្នុងរដូវកាលនេះទេ។គាត់​ទំនង​នឹង​ចូល​លេង​ក្នុង​ឈុត U-18 បើ​ស្រប​តាម​វ័យរបស់​គាត់ ប៉ុន្តែ​បើ​លេង​ល្អ​គាត់​អាច​ឡើង​ទៅ​ឈុត​ U23 បាន​ទៀតផង។

0_GettyImages 1229897656

ស្ថិតិរបស់ Ethan Ennis

Ennis បានដើរតួយ៉ាងសំខាន់នៅក្នុង​ឈុត​យុវជនរបស់ហង្សក្រហម Liverpool អាយុ ១៨ ឆ្នាំ ឆ្ពោះទៅរកការប្រកួត FA Youth Cup វគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន ដោយរកបាន ៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៨ លើក។ គាត់ថែមទាំងបានស៊ុតបាល់បញ្ចូលទី និងបង្ហាញទម្រង់​លេងដ៏​ល្អដែលធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍។

គាត់ក៏រកបាន ២ គ្រាប់និង​បញ្ជូនបាល់បានមួយ​លើកក្នុងលីគ U18 Premier League ឱ្យ Liverrpool កាលពីរដូវកាលមុន។ Ennis មានឈ្មោះជាខ្សែបម្រើប្រយុទ្ធដ៏ស្វាហាប់ដែលមានគំនិតច្នៃប្រឌិតខ្ពស់ ហើយដឹងពីរបៀបទម្លុះប្រព័ន្ធការពារដើម្បី​បង្កើត​ឱកាស​ក្នុង​តំបន់ប្រយុទ្ធ។

2d744f909e8e63c9edfdd303c59bfa35

Ethan Ennis ក៏ខ្លាំងផងដែរសម្រាប់កម្លាំង​បើ​គិតលើអាយុរបស់គាត់ និងមានភាពឆ្លាតវៃលើការ​គ្រប់គ្រងបាល់ដោយដឹងថាពេលណាត្រូវបញ្ជូនបនាល់​ពេលណាត្រូវរក្សាបាល់ និង​បោះ​បាល់ឆ្លងកាត់។ គាត់មានចលនាបម្លាស់ទីសមរម្យជាមួយនឹងបាល់ ហើយសំខាន់ជាងនេះ​ការ​បញ្ចប់​ទី​របស់​គាត់​ពិត​ជា​ល្អ​គួរឱ្យ​ចាប់​អារម្មណ៍។

ហង្សក្រហម Liverpool សង្ឃឹម​ថាផ្តល់ឱ្យគាត់នូវកុងត្រាអាជីពពេញ​លេញ​មួយ ប៉ុន្តែគាត់បានបដិសេធ ហើយចូលរួមជាមួយក្រុមយុវជនរបស់ United ខណៈដែលគាត់សង្ឃឹមថានឹងទទួលបានឱកាស​លឿន​ក្នុង​ការ​ឡើង​មក​លេង​នៅ Old Trafford ក្នុង​ក្រុម​ឈុតធំ៕

ប្រភព៖ Tribuna.com

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: