តារាឆ្នើម Raphael Varane ទីបំផុតបានសម្រេចការផ្ទេរទៅកាន់ក្លឹប Real Madrid ហើយ ក្រោយពី Real Madrid ប្រកាសព្រមព្រៀងលើការលក់នៅតម្លៃ ៥០ លានអឺរ៉ូ។ ចុះអ្នកដឹងទេថា តម្លៃផ្ទេរសារនេះបានរុញឲ្យកីឡាករបារាំងក្លាយជាកីឡាករទី ៤ ដែលមានតម្លៃផ្ទេរចេញខ្ពស់បំផុតនៅអធិរាជស?
តម្លៃ ៥០ លានអឺរ៉ូ ដែល Real Madrid ទទួលបាន គឺនៅទាបជាងកាល Angel di Maria ផ្ទេរទៅ Man Utd ឆ្នាំ ២០១៤ តម្លៃ ៧៥ លានអឺរ៉ូ, Alvaro Morata ផ្ទេរទៅ Chelseas ឆ្នាំ ២០១៧ តម្លៃ ៨០ លានអឺរ៉ូ និង Cristiano Ronaldo ផ្ទេរទៅ Juventus ឆ្នាំ ២០១៨ តម្លៃ ១០៥ លានអឺរ៉ូ។
គួររំឭកថា Varane បានមកចូលរួមនៅក្លឹបអេស្ប៉ាញមួយនេះតាំងពីអាយុ ១៨ ឆ្នាំ ជាមួយតម្លៃផ្ទេរចូលកាលនោះត្រឹម ១០ លានអឺរ៉ូប៉ុណ្ណោះ ហើយក្រោយរយៈពេលជាង ១០ ឆ្នាំមកនេះ ក៏អាចឲ្យ Real ចំណេញ ១ ទ្វេជា ៥ ដែលចំនួននេះមិនជាច្រើនពេកនោះទេ បើធៀបនឹងការលក់របស់ដទៃដូចជា Borussia Dortmund៕
ប្រភព៖ Marca