លោក Ole Gunnar Solskjaer បានឱ្យដឹងថាខ្សែការពារស្លាបឆ្វេង Alex Telles នឹងខកខានជួយក្លិបបិសាចក្រហម Manchester United ក្នុងខែដំបូងនៅ Premier League ដោយសាររបួសករជើងអំឡុងពេលហ្វឹកហាត់ក្នុងកាសរប្រកួតមិត្តភាពមុនបើករដូវកាល។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្លឹប គ្រូបង្វឹកសញ្ជាតិន័រវេសបាននិយាយថា៖“ ជាអកុសល! វាគឺជាដំណឹងដ៏អាក្រក់សម្រាប់ Alex Telles ជាងអ្វីដែលយើងបានសង្ឃឹមទុកទៅទៀត"។
"របួសកជើងរបស់គាត់គឺធ្ងន់ជាងអ្វីដែលយើងបានរំពឹងទុក ហើយគាត់នឹងអវត្តមានយូរបន្តិចយ៉ាងហោចណាស់មិនអាចបង្ហាញខ្លួនក្នុងសីហាទាំងមូល"។
"វាមិនល្អនោះទេ ប៉ុន្តែនោះគឺជាបាល់ទាត់។ យើងមានកីឡាករក្មេងៗដែលចង់លេង ហើយជាការពិតណាស់ Brandon Williams ធ្វើបានយ៉ាងល្អនៅក្នុងតំនប់ការពារស្លាបឆ្វេង ។"
Telles បានរងរបួសកជើងកាលពីសប្តាហ៍មុន ក្នុងពេលហ្វឹកហាត់ ដែលបង្ខំឱ្យគាត់ខកខានការប្រកួតដែល Man Utd បរាជ័យក្នុងការប្រកួតមិត្តភាព ៤-២ ទល់នឹងក្រុម Queens Park Rangers ។ ទោះយ៉ាងណា!បញ្ហារបួសនេះហាក់ដូចជាធ្ងន់ធ្ងរណាស់។
ឥឡូវនេះ Solskjaer សង្ឃឹមថា Luke Shaw នឹងជាសះស្បើយទាន់ពេលវេលា សម្រាប់ការចាប់ផ្តើមយុទ្ធនាការរដូវកាល ២០២០-២២ នៃក្របខ័ណ្ឌ Premier League របស់ក្រុមបិសាចក្រហមបន្ទាប់ពីបានបាក់ឆ្អឹងជំនីរនៅ Euro ២០២០ ជាមួយជម្រើសជាតិអង់គ្លេស។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក