Man Utd ចាំបាច់​ត្រូវ​លក់ Pogba និង Lingard បើចង់​ទិញ​កីឡាករថ្មីបន្ថែម​ទៀត

សារព័ត៌មាន The Telegraph បានឱ្យដឹងថាក្រុមបិសាចក្រហម Manchester United នឹងត្រូវលក់ទាំង Paul Pogba ឬ Jesse Lingard ដើម្បីយកលុយ​ចុះកុងត្រាកីឡាករថ្មីបន្ថែម​ទៀត។

85d5c764 82d2 47fe 86ff D5fcca9114d4

បិសាចក្រហមបានបញ្ជាក់រួចហើយអំពីការចុះហត្ថលេខា Jadon Sancho ពី Borussia Dortmund ហើយ Raphael Varane នឹង​ប្រកាសក្នុង​ពេល​ឆាប់​ៗ​នេះបន្ទាប់​ពី​ពិភាក្សា​ដោយ​ជោគជ័យជាមួយ Real Madrid កាល​ពី​ម្សិលមិញ។

I

ក្រុមបិសាចក្រហមបានចាយលុយប្រហែល ១២០ លានអឺរ៉ូ (ប្រហាក់ប្រហែល១០០លានផោន) លើកីឡាករមួយគូនេះ ប៉ុន្តែគោលដៅរបស់ក្លិបបិសាចក្រហមគឺត្រូវចំណាយចន្លោះពី ៧៥ លានទៅ ១០០ ផោនទៀតនៅរដូវក្តៅនេះ។

RTS1LAXB 1024x660

ដូច្នេះហើយក្រុមបិសាចក្រហមត្រូវលក់ទាំង Pogba និង Lingard ដើម្បីយកថវិកាសម្រាប់ការចុះហត្ថលេខាលើខ្សែបម្រើម្នាក់ទៀត ឬ Kieran Trippier ដែលនៅតែមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លិប Manchester ពីក្លិប Atletico Madrid ។

Jesse Lingard Paul Pogba Man Utd Premier League_eqt1u3epwqyl1odpzvkkv2tst

ទាំង Pogba និង Lingard អស់កុងត្រានៅឆ្នាំ ២០២២ ហើយឥឡូវមានតម្លៃប្រហែល ៥០ លានផោននិង ៣០ លានផោនរៀងៗខ្លួន៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: