Eto’o ផ្តល់​ចម្លើយ​យ៉ាង​ភ្ញាក់ផ្អើល ក្រោយ​គេ​សួរ​ថា​មាន​អារម្មណ៍​បែប​ម៉េច​ពេល​លេង​ជាមួយ Messi

Samuel Eto'o ក៏​ស្ថិត​ក្នុង​សម័យ​កាល​រួម​គ្នា​ជាមួយ Lionel Messi នាម​ជា​មិត្ត​រួម​ក្រុម​បាន​ប៉ុន្មាន​ឆ្នាំ​ផង​ដែរ មុន​ផ្ទេរ​ទៅ​លេង​ឲ្យ Inter Milan នៅ​ឆ្នាំ ២០០៩។ កំឡុង​ការ​ចាយ​ពេល​ជាង ៥ ឆ្នាំ​នៅ​អ្នក​មាន​បុណ្យ​កីឡាករ​កាមេរ៉ូន​រក​បាន ៦៧ គ្រាប់​នៅ​ការ​បង្ហាញ​ខ្លួន ១៥៥ ប្រកួត។

យ៉ាង​ណា​ថ្មីៗ​នេះ អ្នក​កាសែត​បាន​សួរ​សំណួរ​មួយ​ថា តើ​ Eto'o មាន​អារម្មណ៍​បែប​ណា​ពេល​បាន​លេង​ជាមួយ Messi? សំណួរ​នេះ​ សម្រាប់​បុរស​វ័យ ៤០ ឆ្នាំ​បាន​ឆ្លើយ​ថា គួរ​តែ​សួរ​ថា Messi ទទួល​បាន​មេរៀន​អ្វី​ខ្លះ​ពី​លោក មិនមែន​លោក​ទៅ​រំភើប​អ្វី​នោះ​ទេ​ពេល​បាន​លេង​ជាមួយ Messi កាល​នោះ។

Default

លោក​និយាយ៖ "អត់​ទេ សម័យ​កាល​ហ្នឹង​គួរ​ថា​គេ​លេង​ជាមួយ​ខ្ញុំ [រៀន​សូត្រ​ពី​ខ្ញុំ] វា​ខុស​ពី​ពេល​នេះ ដោយ​ខ្ញុំ​មិន​បាន​លេង​ជាមួយ​គេ​ទេ [រៀន​សូត្រ​ពី​គេ​ទេ] នៅ​សម័យ​កាល​របស់​ខ្ញុំ​គឺ Messi ខុស​ពី​ពេល​នេះ​ឆ្ងាយ​ណាស់"។

Unnamed

Etoo And Messi

រំឭក​ថា​យ៉ាង​ណា Eto'o ក៏​ធ្លាប់​បង្ហាញ​ការ​កោត​សរសើរ​ដល់ M10 កាល​ពី​អតីត​កាល​ផង​ដែរ ជាក់ស្តែង​ដូច​នៅ​ឆ្នាំ ២០១៨ លោក​និយាយ៖ "Leo សម្រាប់​ពួក​យើង​គឺ​តែងតែ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក ដោយ​មនុស្ស​មួយ​ចំនួន​គេ​ជ្រើសរើស​កីឡាករ ៣ រូប​ដែល​ធ្វើ​បាន​ល្អ​កំឡុង​ពេល​នេះ តែ​សម្រាប់​ខ្ញុំ​មិន​អាច​ផ្លាស់ប្តូរ​ការ​យល់​ឃើញ​បាន​ឡើយ​ថា Leo ជា​កីឡាករ​ល្អ​បំផុត​គ្រប់​ពេលវេលា"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក