Ronaldinho ​ប្រាប់​ឲ្យ Barcelona ធ្វើ​រឿង​ពិសេស​នេះ បើ​ Messi បន្ត​នៅ​ដល់​ចូល​និវត្ត

អនាគត​របស់ Lionel Messi ជាមួយ​ក្លឹប Barcelona ហាក់​មិន​ទាន់​ប្រាកដប្រជា​នោះ​ទេ ព្រោះ​ពេល​នេះ​គេ​មិន​ទាន់​សម្រេច​ការ​បន្ត​កុងត្រា​ថ្មី​នៅ​ឡើយ ពោល​កំពុង​ឈរ​ជើង​ជា​កីឡាករ​ទំនេរ​លើ​ទីផ្សារ​ដោះដូរ។

Lionel_messi_and_ronaldinho

យ៉ាង​ណា​គេ​ជឿ​ថា គ្មាន​ក្លឹប​ណា​ហ៊ាន​ចរចា​យក M10 ក្រៅ​តែ​ពី Barcelona នោះ​ទេ គ្រាន់​ថា​ពេល​នេះ​ត្រូវ​ការ​ពេល​បន្តិច​សិន ដើម្បី​ដោះស្រាយ​រឿង​មួយ​ចំនួន។ ទៅ​មើល​ការ​យល់​ឃើញ​របស់​លោក Ronaldinho ជា​អតីត​កីឡាករ​នៅ Camp Nou បាន​លើក​ឡើ​ថា Messi គួរ​តែ​បន្ត​នៅ ហើយ​ Barcelona ត្រូវ​ហាល​អាវ​លេខ ១០ របស់​គេ​ទុក​ជា​រៀង​រហូត ក្រោយ​ពេល​ចូល​និវត្ត។

​ប្រាប់ TuttoMercato លោក Ronaldinho ដែល​ទើប​តែ​មក​ចូលរួម​ការ​ប្រកួត​កន្លង​មក​និយាយ៖ "Messi ត្រូវ​តែ​បន្ត​នៅ ហើយ​ពេល​គេ​ចូល​និវត្ត ខ្ញុំ​សង្ឃឹម​ថា​នឹង​យូរ​ទៅ​មុខ​ទៀត តែ​ពេល​គេ​ទៅ គឺ​អាវ​លេខ ១០ ត្រូវ​តែ​មិន​មាន​នរណា​អាច​ពាក់​វា​ជា​ថ្មី​ម្តង​ទៀត​នោះ​ទេ"។

Ice_screenshot_20210727 103135

Maxresdefault

គួរ​បញ្ជាក់​ថា កីឡាករ​អាហ្សង់ទីន​បាន​ចាយ​ពេល​សឹង​តែ​មួយ​អាជីព​របស់​ខ្លួន​នៅ Barcelona ដោយ​សរុប​ការ​បង្ហាញ​ខ្លួន ៧៧៨ ប្រកួត គេ​រក​បាន ៦៧២ គ្រាប់​និង Assist ៣០៥ លើក។ Messi បាន​លើក​ពាន​មិន​ក្រោម ៣០ ឡើយ​នៅ Barcelona៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក