ព្រឹត្តិការណ៍អូឡាំពិកផ្នែកបាល់ទាត់បុរសកំពុងដំណើរការបានពាក់កណ្តាលហើយនៃវគ្គចែកពូល ដោយត្រៀមនឹងឈានទៅកាន់វគ្គ ៨ ក្រុមនៅពេលខាងមុខ។ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៅជប៉ុនសារនេះដែរ អ្នកធ្លាប់ដឹងទេថា កីឡាកររូបណាមានហាងឆេងថ្លៃខ្លួនខ្ពស់បំផុត?
បញ្ជាក់ថា នៅអូឡាំពិកខុសពីការប្រកួតទូទៅ ដោយនេះគឺតម្រូវឲ្យកីឡាករទាំងអស់ស្ថិតនៅក្រោមអាយុ ២៣ ឆ្នាំ ហេតុហ្នឹងហើយទើបអ្នកឃើញយុវជនប្លែកមុខច្រើន មកលេងតំណាងជម្រើសជាតិនីមួយៗ ហើយកីឡាករដែលមានអាយុលើស ២៣ ឆ្នាំ អាចមានតែ ៣ រូបប៉ុណ្ណោះ។
ខាងក្រោមយើងបង្ហាញកីឡាករទាំង ១០ មានហាងឆេងថ្លៃខ្លួនខ្ពស់បំផុតនៅអូឡាំពិក ២០២០:
១០) Douglas Luiz (ប្រេស៊ីល) ៣៥ លានអឺរ៉ូ
៩) Mikel Merino (អេស្ប៉ាញ) ៤០ លានអឺរ៉ូ
៨) Carlos Soler (អេស្ប៉ាញ) ៤០ លានអឺរ៉ូ
៧) Diego Carlos (ប្រេស៊ីល) ៤៥ លានអឺរ៉ូ
៦) Pau Torres (អេស្ប៉ាញ) ៥០ លានអឺរ៉ូ
៥) Dani Olmo (អេស្ប៉ាញ) ៥០ លានអឺរ៉ូ
៤) Franck Kessie (កូឌីវ័រ) ៥០ លានអឺរ៉ូ
៣) Richarlison (ប្រេស៊ីល) ៥៥ លានអឺរ៉ូ
២) Mikel Oyarzabal (អេស្ប៉ាញ) ៧០ លានអឺរ៉ូ
១) Pedri (អេស្ប៉ាញ) ៨០ លានអឺរ៉ូ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក