តើនរណាជាប្រធានក្រុមល្អបំផុតនៅប្រវត្តិសាស្ត្របាល់ទាត់ Premier League? ចម្លើយរបស់អ្នក អាចថាជាកីឡាករនៃក្រុមផ្សេងៗពីគ្នា ជាក់ស្ដែងដូច John Terry, Steven Gerrard, Patrick Vieira ឬ Vincent Kompany ជាដើម។ យ៉ាងណាចម្លើយរបស់ Gary Neville គឺខុសពីនោះ។
អតីតកីឡាករអង់គ្លេសខាងលើ បានជ្រើសរើសយក Roy Keane ដែលធ្លាប់ជាមិត្តរួមក្រុមនឹងគ្នាកាលនៅ Manchester United។ អ្នកទាំងពីរចាយពេលរួមគ្នា អស់រយៈពេល ១២ ឆ្នាក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ហើយក៏ជាដៃគូការពារដ៏សំខាន់ផងដែរ។
Keane គេបានមកចូលរួមនៅ Man Utd កាលពីឆ្នាំ ១៩៩៣ ជាមួយតម្លៃផ្ទេរ ៣,៧៥ លានផោន នាមជាកីឡាករអង់គ្លេសថ្លៃបំផុតហើយកាលនោះ។ បន្ទាប់ពី Eric Cantona ចូលនិវត្តទៅនៅឆ្នាំ ១៩៩៧ លោក Sir Alex ក៏បានប្រគល់ស្លាកប្រធានក្រុមមកឲ្យ Keane រ៉ាប់រងបន្ត។
កំឡុងការចាយពេលនៅ Old Trafford អតីតប្រធានក្រុម Keane ឈ្នះពាន Premier League ៧ លើក FA Cup ៤ លើក និង Champions League ១ លើក។ ប្រកួតដ៏ចាប់អារម្មណ៍បំផុតរបស់លោកពេលនៅ Man Utd គឺជំនួបវគ្គ ៤ ក្រុមចុងក្រោយទល់ Juventus កាលពីឆ្នាំ ១៩៩៩ នៅ UCL៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក