Fabrizio Romano ថាមូលហេតុនេះហើយដែល Varane ចង់មក Man Utd

កំពូល​អ្នក​ជំនាញ់ដឹង​រឿង​ដោះដូរកីឡាករ លោក Fabrizio Romanoបានទម្លាយ​ថា Raphael Varane ចង់ចូលរួមជាមួយ Man United ដោយសារតែមានក្តីសង្ឃឹមក្នុងការលេងក្រោមប្រព័ន្ធដឹកនាំរបស់ Ole Gunnar Solskjaer ។

384eaead 9555 402e 9772 9c12953b88b2

ប្រភព​ដែល​បន្ត​ថាមូលហេតុ​មួយ​ទៀតគឺ បិសាចក្រហមគឺជាក្លឹបតែមួយគត់ដែលគាត់ចង់ចូលរួមនៅរដូវក្តៅនេះ ហើយការរំពឹងថាការ​ទទួលបានឱកាសលេងនៅ Premier League គឺ​ជាមូលហេតុ​មួយ​ទៀត។

Screenshot_1   Copy

Varane ធ្លាប់សរសើរបិសាចក្រហម Man Utd ជាយូរយារណាស់​មក​ហើយ និងចង់ចាប់យកការប្រកួតប្រជែងថ្មីមួយនៅក្នុងអាជីពរបស់គាត់ បន្ទាប់ពីចំណាយ​ពេលជិតមួយទសវត្សរ៍នៅឯក្លិប Real Madrid ។

Varane

លោក​ Romano បាន​សរសេរឃ្លាប្រចាំត្រកូលរបស់​គាត់ គឺ Here we go! ដែល​សម្ដៅ​ទៅ​លើការ​ពិភាក្សាកុងត្រា​នេះ​ថា កិច្ចព្រមព្រៀងខិត​ជិត​រួច​រាល់​អស់​ហើយ។ កីឡាករ​សញ្ជាតិបារាំងរូបនេះនឹងក្លាយជាកីឡាករថ្មី​នាំ​ចូលទី ៣ របស់ក្រុមបិសាចក្រហមនៅរដូវក្តៅនេះ នៅ​ពេល​ក្លិប​បញ្ជាក​ជា​ផ្លូវការ ហើយគាត់ទំនងជានឹងចាប់ដៃគូជាមួយ Harry Maguire ក្នុងតំបន់ការពារកណ្ដាលនៅរដូវកាលក្រោយ៕

Varane Solskjaer

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: