ក្រោយបន្តកុងត្រាជាមួយ Man Utd តើលោក Ole ឈរនៅ​លំដាប់​ណាក្នុងចំណោម​គ្រូបង្វឹក​បាន​ប្រាក់​ឈ្នួលថ្លៃបំផុត​នៅ Premier League?

លោក Ole Gunnar Solskjaer ទើបតែបានចុះកុងត្រា៣ ឆ្នាំថ្មីជាមួយ Man United ហើយទទួលបានប្រាក់ឈ្នួលកើនឡើងគ្រាន់បើ​ដែរ។

4a427fcf 6391 461c 9cb3 Deb028f5f12e

យោងតាម ​​Daily Star អ្នក​ចាត់​ការ​សញ្ជាតិន័រវេសនឹងទទួលបានប្រាក់ឈ្នួលប្រហែល ១០ លានផោនក្នុងមួយឆ្នាំ (២០០,០០០ ផោនក្នុងមួយសប្តាហ៍) បន្ទាប់ពីទទួលបានកិច្ចសន្យាថ្មី។

Ole Gunnar Solskjaer Pep Guardiola Jurgen Klopp Man Utd Manchester City Liverpool Gfx_18hdy4grjpwqc1xfbntjzqynh6

ការ​ទទួល​បាន​កុងត្រាថ្មី​ជាមួយនឹង​ការ​ឡើង​ប្រាក់ឈ្នួលបែបនេះលោក Solskjaer បានក្លាយជាអ្នកចាត់ការទូទៅដែលទទួលបានប្រាក់ខែខ្ពស់បំផុតទី ៣ នៅ Premier League នាពេលបច្ចុប្បន្ននេះបើតាមការចុះផ្សាយរបស់កាសែត​អង់គ្លេស The Sun ។

Ole Gunnar Solskjaer Among Man Utd Managers_t50yv9wqdep21e8qjnwbp0jb6

មានតែលោក Pep Guardiola និងលោក Jurgen Klopp ប៉ុណ្ណោះ ដែលទទួលបានប្រាក់ខែច្រើនជាងគាត់ ដោយអ្នកចាត់ការទូទៅរបស់ Man City ទទួលបានប្រាក់ចំណូលទ្វេដងពីអ្វីដែល Ole កំពុងទទួលពេល​កុងត្រាថ្មី។

1. Pep Guardiola - £20m-per-year

2. Jurgen Klopp - £15m-per-year

3. Ole Gunnar Solskjaer - £10m-per-year

3 = Brendan Rodgers - £10m-per-year

5. Marcelo Bielsa - £8m-per-year

6. Rafael Benitez - £7m-per-year

6 = Thomas Tuchel - £7m-per-year

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: