Juan Mata បានបន្តកុងត្រា ១ ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់កាលពីដើមរដូវក្តៅនេះ ដោយបញ្ចប់នូវពាក្យចចាមអារាមដែលថាកីឡាករអេស្បាញរូបនេះគ្រោងនឹងចាកចេញពីក្លឹបបន្ទាប់ពីចំណាយពេល ៨ ឆ្នាំ។
រដូវកាលថ្មីដែលនឹងចាប់ផ្តើមនៅក្រោមពេលវេលា ៣ សប្តាហ៍ខាងមុខនេះនឹងក្លាយជាឆ្នាំទី៩នៃអាជីពរបស់គាត់។ អតីតកីឡាករជម្រើសជាតិអេស្បាញរូបនេះបានចុះកុងត្រាលេងនៅ Old Trafford បន្ទាប់ចាកចេញពីក្រុមតោខៀវ Chelsea កាលពីឆ្នាំ ២០១៤ និងបានរីករាយនឹងការស្នាក់នៅក្នុងទឹកដី Manchester ។
ទោះយ៉ាងណា! បុរសវ័យ ៣៣ ឆ្នាំរូបនេះមិនក្មេងទៀតទេ ហើយបើយោងតាមរបាយការណ៍គាត់កំពុងរៀបចំផែនការសម្រាប់ពេលអនាគតជាមួយនឹងដំណើរការនៃការផ្លាស់ប្តូរទៅរកអាជីពផ្សេងមួយទៀតដែលកំពុងត្រួសត្រាយរួចហើយ។
យោងតាមសារព័ត៌មាន Manchester Evening News បានឱ្យដឹងថា Mata បានចាប់ផ្តើមទទួលតួនាទីជាគ្រូបង្វឹករបស់គាត់ ហើយគាត់ក៏ត្រូវបានគេផ្តល់តួនាទីជាទូតថ្មីនៅឯក្លឹបនៅពេលដែលពេលវេលាលេងរបស់គាត់ត្រូវបានបញ្ចប់។
ប្រសិនបើ Mata ត្រូវទទួលតួនាទីនេះគាត់នឹងចូលរួមជាមួយបញ្ជីឈ្មោះកីឡាករដែលចាកចេញពីក្លិប ដែលទទួលបានការចូលចិត្តពីអ្នកគាំទ្រក្រុមបិសាចក្រហម Manchester United ជាយូរមកហើយនោះ បន្ទាប់ពីចាកចេញពីអាជីពជាកីឡាករ។
អតីតខ្សែបម្រើក្រុម Real Madrid និង Valencia រូបនេះផុតកុងត្រានៅរដូវក្តៅក្រោយហើយ បើទោះបីជាប្រជាប្រិយភាពរបស់គាត់នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់នៅមានឥទ្ធិពលក៏ដោយ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក