កីឡាការនីជប៉ុននាង នីស៊ីយ៉ាម៉ូជីជី បានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិក២០២០ក្នុងប្រទេសជប៉ុន លើវិញ្ញាសារកីឡាជិះបន្ទះក្តាររអិល។ ទើបតែមានអាយុ ១៣ឆ្នាំឥឡូវ នាងគឺជាអ្នកឈ្នះមេដាយមាសក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអូឡាំពិក។
នីស៊ីយ៉ាម៉ូជីជី មានអាយុច្រើនជាងតែប៉ុន្មានខែប៉ុណ្ណោះលើអ្នកកាន់កំណត់ត្រាចាស់គឺកីឡាការនីមុជទឹក ជនជាតិអាមេរិក Marjorie Gestring ដែលមានអាយុ ១៣ឆ្នាំនិង ២៦៧ថ្ងៃនៅពេលដែលនាងឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងឆ្នាំ ១៩៣៦ ក្នុងទីក្រូងប៉ែឡាំង។
ជ័យជម្នះរបស់នាង នីស៊ីយ៉ាម៉ូជីជី បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកីឡាករជិះស្គីជនជាតិជប៉ុនឈ្មោះយូតូហូហ្គីមេម បានឈ្នះមេដាយមាសអូឡាំពិកលើកដំបូងមិនធ្លាប់មានលើវិញ្ញាសារ ជិះបន្ទះក្តារ។
ម្ចាស់មេដាយប្រាក់បានទៅលើកីឡាការននីម្នាក់ទៀតដែលមានអាយុ ១៣ឆ្នាំម្នាក់មកពីប្រេស៊ីលឈ្នោះ Rayssa Leal ហើយ Funa Nakayama សញ្ជាតិជប៉ុនអាយុ ១៦ឆ្នាំទទួលបានមេដាយសំរឹទ្ធ។