O’Hara៖ “ទោះ​មាន Sancho ក៏​តំបន់​ប្រយុទ្ធ United នៅ​អន់​ជាង​ក្រុម​មិន​បាន​លេង UEL ​នេះ​ដែរ”

បើ​តាម​ការ​យល់​ឃើញ​របស់​លោក Jamie O'Hara បាន​ឲ្យ​ដឹង​ថា តំបន់​ប្រយុទ្ធ​របស់​ក្លឹប​បិសាច​ក្រហម Man Utd គឺ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៤ ​ឯ​ណោះ​ទេ ឈ្មោះ​ជា​តំបន់​ប្រយុទ្ធ​ដ៏​ល្អ​បំផុត​ប្រចាំ​ក្របខ័ណ្ឌ​ Premier League។

សារ​នេះ​លើក​ឡើង ក្រោយ​ពេល Jadaon Sancho ទើប​តែ​សម្រេច​ការ​ផ្ទេរ​មក Old Trafford ហើយ​ត្រៀម​នឹង​បង្ហាញ​ខ្លួន​លើ​ទីលាន ជាមួយ​អាវ​លេខ ២៦ នៅ​តំណែង​ស្លាប​ប្រយុទ្ធ​ខាង​ស្តាំ។

Ice_screenshot_20210726 101328

Ice_screenshot_20210726 101323

និយាយ​លើ​ប៉ុស្តិ៍ talkSPORT អតីត​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​និយាយ៖ "Liverpool គឺ​ជា​ក្រុម​ដែល​មាន​ប្រព័ន្ធ​ប្រយុទ្ធ​ជួរ​មុខ​ទាំង ៣ ល្អ​ដាច់​គេ​នៅ Premier League ដែល​មាន Sadio Mane, Roberto Firmino និង Mohamed Salah ហើយ​វា​មិន​សំខាន់​នៅ​អ្វី​ដែល​ជា​លទ្ធផល​បង្ហាញ​ចេញ​មក​រដូវ​កាល​មុន​ទេ តែ​សំខាន់​លើ​ទេពកោសល្យ និង​អ្វី​ដែល​ពួក​គេ​អាច​បញ្ចេញ​មក​ពេល​ក្រុម​ទាំង​មូល​ស្ថិត​នៅ​កម្រិត​កំពូល"។

Ice_screenshot_20210726 101333

លោក​បន្ថែម​ទៀត​ថា៖ "បន្ទាប់​មក​គឺ Man City ប្រសិន​ពួក​គេ​ដាក់ Phil Foden, Riyad Mahrez និង Kevin de Bruyne លេង False Nine គឺ​ដឹង​តែ​ល្អ​ជាង Man Utd ទៀត​ហើយ រី​ឯ​ក្នុង​ការ​យល់​ឃើញ​របស់​ខ្ញុំ ក៏​គិត​ដែរ​ ៣ រូប​ខាង​មុខ​របស់ Spurs ល្អ​ជាង​បិសាច​ក្រហម និយាយ​ទៅ Son ល្អ​ជាង Rashford, Kane ល្អ​ជាង Cavani និង Moura ល្អ​ជាង Sancho"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក